© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃដែលទទួលបានភាពជោគជ័យភ្លូកទឹកភ្លូកដីនាដើមឆ្នាំ២០១៨ រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងចាប់ពី ថ្ងៃទី១១ ខែមិថុនា នៅវេលាម៉ោង ៦ ដល់៧ល្ងាច និងម៉ោង ១០ ដល់១១យប់ តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយខ្សែភាពយន្តមួយនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទសថៃ និងមានការសាយភាយទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ។
បើតាមការវាយតម្លៃទៅលើខ្សែភាពយន្តមួយនេះបានអោយដឹងថា អំឡុងពេលដែលបានចាក់បញ្ចាំងរឿង «បុព្វេសន្និវាស» គ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ សុទ្ធតែបាននិយាយពីរឿងនេះ និងធ្វើអោយទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់មិនធ្លាប់មាន។ មិនត្រឹតែប៉ុណ្ណោះសន្ទុះនៃការគាំទ្រតាមរយៈបណ្តាញសង្គមTwitter ក៏ទទួលបានលេខ១ ទូទាំងពិភពលោក ថែមទាំងមានអ្នកទស្សនាគ្រប់ស្រទាប់ គ្រប់វ័យរហូតដល់ទៅជា១០លាននាក់ទូទាំងប្រទេស ដែលចំនួនទាំងនេះអាចអោយដឹងថារឿង «បុព្វេសន្និវាស» គឺជារឿងដែលទទួលបានភាគជោគជ័យខ្លាំង។
ស្របពេលដែលទទួលបានភាពល្បីល្បាញនេះ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏ទទួលបានសិទ្ធផ្តាច់មុខក្នុងការចាក់បញ្ចាំងរឿង «បុព្វេសន្និវាស» ជូនទស្សនិកជននៅកម្ពុជាបានទស្សនា ដែលនឹងត្រូវចាក់បញ្ចាំងនៅ ថ្ងៃទី១១ ខែមិថុនា នៅវេលាម៉ោង ៦ ដល់៧ល្ងាច និងម៉ោង ១០ ដល់១១យប់ ខាងមុខ ដោយផ្តល់ជូននូវការបញ្ចូលសំលេងច្បាស់ល្អ និងរូបភាពត្រជាក់ភ្នែក៕ កន្លងមកទស្សនិកជនធ្លាប់បានទទួលស្គាល់នូវគុណភាពការបញ្ជូលសំលេងរបស់ក្រុមបញ្ជូលសំលេងរបស់ភីអិនអិន មានគុណភាពច្បាស់ ពិរោះ គួរអោយចង់ទស្សនា
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖