ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨

រឿងភាគ TVB រឿង «ជម្លោះគ្រួសារអភិជន»

១០ ឧសភា ២០១៨

រឿង«ជម្លោះគ្រួសារអភិជន» រៀបរាប់ពីភាពអាត្មានិយមរបស់លីងឆុង ដោយសារតែចង់បានកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ សុខចិត្តដើរលើផ្លូវខុស រហូតបង្កើតជម្លោះជាមួយគ្រួសារ និងបោះបង់កូនខ្លួនចោល ហើយបានទទួលយកកូនកំព្រាមកធ្វើជាកូន ដោយដាក់ឈ្មោះអោយថាលីងឈាង ដើម្បីជំនួសដៃជើង។

បន្ទាប់មកគ្រួសារទាំងពីរក៏កើតមានជាជម្លោះមិនចេះចប់ មានរឿងរ៉ាវជាច្រើនបានកើតឡើង រហូតថ្ងៃមួយលីងឆុងក៏បានដឹងពីកំហុសរបស់ខ្លួន និងចង់កែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញ ស្វែងរកយុត្តិធម៌ និងស្តារស្ថេរភាពអោយអ្នកជំនាន់ក្រោយ។ ប៉ុន្តែការកសាងខ្លួនដើម្បីក្លាយជាទៅជាមនុស្សល្អបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ចុះលីងឆុងមានយុទ្ធសាស្ត្របែបណាទើបអាចក្លាយជាមនុស្សល្អបាន? 

ចាក់ផ្សាយចាប់ពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៧:០០យប់ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ។
តួសម្តែង៖ Nina Paw, Ruco Chan, Nancy Wu, Joel Chan, Elaine Yiu, Kwok Fung, Jimmy Au, KK Cheung, និង Elena Kong៕

Copyright © 2017 PNN TV. All Rights Reserved.