ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

រឿងភាគបុរាណ TVB រឿង «ស៊ុនអ៊ូខុង»

០៨ ឧសភា ២០១៨

រឿង«យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» គឺជារឿងប្រលោមលោក​ដ៏វែងមួយនៃដំណើរធម្មយាត្រា​របស់ព្រះសង្ឃថាំង សាំចាង(ថាំងចេង) ដែលបានធ្វើដំណើរទៅភាគខាងលិច ដើម្បីស្វែងរកអត្ថបទគម្ពីរធម៍ (sūtras) ដំណើរផ្សេងពេ្រងនេះព្រះសង្ឃថាំងចេង​រួមជាមួយសិស្សបីនាក់ទៀត បានជួបឧបសគ្គជាច្រើន ប៉ុន្តែទីបំផុតព្រះសង្ឃថាំងចេង ក៏ទទួលបានជោគជ័យដោយអាចយកគម្ពីរធម៍មួយនេះបាន។ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ក៏បានច្របាច់បញ្ចូលគ្នាជាមួយរឿងព្រេងនិទាន និង ការច្នៃប្រឌិតរបស់អ្នកនិពន្ធធ្វើអោយទទួលបានការគាំទ្រជាច្រើន ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជុំវិញពិភពលោក។ រឿងនេះមានតួអង្គសំខាន់ៗដូចជា៖ ថាង សាំចាង(ថាំង ចេង), ស៊ុន អ៊ូខុង(អាស្វា), ជ្រូកប៉ាជេ(អាជ្រូក), សារជេ(អារក្សទឹក) ចាក់ផ្សាយចាប់ពីថ្ងៃទី ០៤ ខែឧសភា រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច

តួសម្តែង៖ ស៊ុន អ៊ូខុង(អាស្វា) , ថាង សាំចាង(ថាំង ចេង), ជ្រូកប៉ាជេ(អាជ្រូក) សារជេ(អារក្សទឹក)៕

Copyright © 2017 PNN TV. All Rights Reserved.