© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ នេះតទៅ ទីក្រុងភ្នំពេញមានកន្លែងកម្សាន្តថ្មីមួយទៀត ដែលអាចអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមទស្សនាជាលក្ខណៈគ្រួសារជាមួយសួនសត្វដ៏ធំតែមួយគត់នៅកម្ពុជាគឺ សួនសត្វភ្នំពេញសាហ្វារី ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានសត្វច្រើនជាង៦០ប្រភេទ។
ក្នុងចំណោមសត្វទាំងនេះដែរ ក៏មានសត្វកម្រជាច្រើនដែលនឹងធ្វើអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្លែកភ្នែកដូចជា៖ ខ្លា ខ្លាឃ្មុំ ក្រពើ ស្វា ត្រី សត្វស្លាប រួមនឹងសត្វផ្សេងៗជាច្រើនទៀត។ ក្នុងនោះក៏មានការបង្ហាញជូននូវការសម្តែងពិសេសពី សត្វក្រពើ សត្វស្លាប សត្វស្វា និងសត្វខ្លា ទៀតផង។
សួនសត្វភ្នំពេញសាហ្វារី បើកជូនទស្សនារៀងរាល់ថ្ងៃចាប់ពីម៉ោង ០៩:០០ ព្រឹក – ១៧:០០ ល្ងាច ចំពោះតម្លៃសម្រាប់ចូលរួមទស្សនា ១០ដូល្លារ សម្រាប់មនុស្សចាស់ និង៥ដូល្លារ សម្រាប់ក្មេង (តម្លៃនេះសំរាប់រយៈពេលសាកល្បងតែប៉ុណ្ណោះ)។
ទទួលយកភាពសប្បាយរីករាយទាំងអស់គ្នាជាមួយសួនសត្វភ្នំពេញសាហ្វារី៕
ដោយ៖