© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើនិយាយពីបទចម្រៀង ចង្វាក់ភ្លេងខ្មែរនាសម័យដើម ល្ខោន ឆៃយុំា ចាប៉ី អាយៃ ឬ ល្ខោនខោល ជាដើមឃើញថាយុវវ័យខ្មែរភាគច្រើនហាក់បីដូចជាមិនសូវចាប់អារម្មណ៍ច្រើន ដូចជាបទសម័យ ឬចង្វាក់សម័យឡើយ។ ហេតុដូច្នេះទើបអ្នកនាង ខាត់ សុឃីម ដែលជាតារាពហុជំនាញ ហើយក៏ជាអ្នកដែលអភិរក្សនូវអ្វីដែលជារបស់ខ្មែរបានសម្រេចចិត្តតែងនិពន្ធបទចម្រៀងមួយបទដែលមានចំណងជើងថា «រងា»។
ពាក្យថា«រងា» គឺជាពាក្យតែពីរម៉ាត់ ប៉ុន្តែបានបង្កប់នូវអត្ថន័យជ្រៅក្នុងបទចម្រៀងមួយបទ ដើម្បីអោយកូនខ្មែរបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ និងចូលរួមទាំងអស់គ្នាក្នុងការអភិរក្សនូវអ្វីដែលដូនតាបានបន្សល់ទុកអោយ។
អ្នកនាងខាត់ សុឃីម បានប្រាប់នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិនថា មូលហេតុដែលអ្នកនាងសម្រេចចិត្តនិពន្ធបទចម្រៀងនេះឡើងក៏ព្រោះតែចង់បង្ហាញអោយកូនខ្មែរបានដឹង បានយល់ និងចូលរួមអភិរក្សទាំងអស់គ្នានូវអ្វីដែលជារបស់ខ្មែរ ជាពិសេសអ្នកនាងពិតជាមានការសោកស្តាយ ដែលបច្ចុប្បន្ននេះភាគតិចណាស់ដែលមានអ្នកយកចិត្តទុកដាក់ចំពោះស្នាដៃបុព្វបុរសខ្មែរ។
រង់ចាំទស្សនាទាំងអស់គ្នាថាតើបទចម្រៀងមួយនេះមានអត្ថន័យយ៉ាងណា? កុំភ្លេចកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន នាថ្ងៃអាទិត្យទី២៩ សប្តាហ៍នេះ វេលាម៉ោង ១១:០០-១១:៣០នាទីព្រឹក។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖