© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយទូរទស្សន៍ភីអិនអិន បាននិងកំពុងតែនាំយកនូវខ្សែភាពយន្តល្បីៗជាច្រើនមកចាក់បញ្ចាំងជូនទស្សនិកជន ដែលមានទាំងរឿងភាគខ្មែរ រឿងភាគថៃ និងរឿងភាគហុងកុងជាដើម ហើយបើក្រឡេកទៅមើលសន្ទុះនៃការគាំទ្រក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងទទួលជោគជ័យជាមួយរឿងភាគនេះដែរ ភីអិនអិន បាននាំយកនូវខ្សែភាពយន្តភាគថៃថ្មីមួយទៀត ដែលបង្ហាញពីសង្គមគ្រួសារគឺរឿង «ប្រពន្ធដើម»។
ខ្សែភាពយន្តខាងលើសម្តែងដោយ Pornweroj Krissad(Dr.Aniroot) ចាប់ដៃគូជាមួយ Nilkuha Waratta (Dr. Wiganda) រួមនឹងតារាល្បីៗផ្សេងទៀតដូចជា Horwang Cris (Ornin), Carissa Springett (Noodee)។ រឿង «ប្រពន្ធដើម» រៀបរាប់ពីសង្គមគ្រួសារមួយ ដែលសំបូរដោយទ្រព្យសម្បត្តិ ទាំងប្តី Pornweroj Krissad(Dr.Aniroot) និងប្រពន្ធ Nilkuha Waratta (Dr. Wiganda) ម្នាក់ៗសុទ្ធតែពោរពេញទៅដោយចំណេះដឹងពេញខ្លួន ថែមទាំងមានកូនចំនួនពីរនាក់ទៀត។ អ្នកទាំងអស់គ្នាតែងតែគិតថាពួកគេទាំងពីរនាក់សុទ្ធតែមានសំណាងរៀងខ្លួន និងពោរពេញទៅដោយសុភមង្គល ប៉ុន្តែសុភមង្គលពេលខ្លះមិនអាចមើលឃើញនឹងភ្នែកបានឡើយ។ ចាប់តាំងពីបានរៀបការជាមួយ Aniroot មក Wiganda មិនដែលទទួលបានសុភមង្គលពីស្វាមីឡើយ ដោយសារតែAniroot គឺជាប្រុសដែលសំបូរស្រីស្នេហ៍ច្រើន និងតែងតែធ្វើបាបចិត្តភរិយាញឹកញាប់ រហូតដល់ពេលខ្លះហ៊ានយកស្រីមកនែបនិត្យដល់ក្នុងផ្ទះទៀតផង។ នាមជាភរិយា និងម្តាយ Wiganda មានតែការអត់ទ្រាំ សង្កត់ចិត្តព្រោះតែចង់ការពារគ្រួសារមួយអោយគង់វង្ស។
ប៉ុន្តែគេថាការអត់ធ្មត់ត្រូវតែមានដែនកំណត់ ចុះសម្រាប់ Wiganda អាចទ្រាំជាមួយភាពឈឺចាប់នេះរហូតដល់ពេលណា និងដោយរបៀបណា? ចុះសម្រាប់អារម្មណ៍នារីៗវិញ តើនឹងត្រូវធ្វើបែបណាប្រសិនបើជួបស្ថានការណ៍បែបនេះ?
តោះ! បើចង់ដឹងថា Wiganda អាចទ្រាំនឹងភាពឈឺចាប់នេះដោយរបៀបណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា ចាប់ពីថ្ងៃទី១ ខែឧសភា វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖