ថ្ងៃពុធ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «ប្រពន្ធដើម»

២៦ មេសា ២០១៨

រឿង«ប្រពន្ធដើម» រៀបរាប់ពីសង្គម​គ្រួសារមួយ ដែលសំបូរដោយ​ទ្រព្យសម្បត្តិ ទាំងប្តី Pornweroj Krissad (Dr.Aniroot) និងប្រពន្ធ Nilkuha Waratta (Dr. Wiganda) ម្នាក់ៗសុទ្ធតែពោរពេញទៅដោយចំណេះដឹងពេញខ្លួន ថែមទាំងមានកូនចំនួនពីរនាក់ទៀត។ អ្នកទាំងអស់គ្នាតែងតែគិតថាពួកគេទាំងពីរនាក់សុទ្ធតែមានសំណាងរៀងខ្លួន និងពោរពេញទៅដោយសុភមង្គល ប៉ុន្តែសុភមង្គលពេលខ្លះមិនអាចមើលឃើញនឹងភ្នែកបានឡើយ។

ចាប់តាំងពីបានរៀបការជាមួយ Aniroot មក Wiganda មិនដែលទទួលបានសុភមង្គលពីស្វាមីឡើយ ដោយសារតែAniroot គឺជាប្រុសដែលសំបូរស្រីស្នេហ៍ច្រើន និងតែងតែធ្វើបាបចិត្តភរិយាញឹកញាប់ រហូតដល់ពេលខ្លះហ៊ានយកស្រីមកនែបនិត្យដល់ក្នុងផ្ទះទៀតផង។ នាមជាភរិយា និងម្តាយ Wiganda មានតែការអត់ទ្រាំ សង្កត់ចិត្តព្រោះតែចង់ការពារគ្រួសារមួយអោយគង់វង្ស។ 
ប៉ុន្តែគេថាការអត់ធ្មត់ត្រូវតែមានដែនកំណត់ ចុះសម្រាប់ Wiganda អាចទ្រាំជាមួយភាពឈឺចាប់នេះរហូតដល់ពេលណា និងដោយរបៀបណា? ចុះសម្រាប់អារម្មណ៍នារីៗវិញ តើនឹងត្រូវធ្វើបែបណាប្រសិនបើជួបស្ថានការណ៍បែបនេះ? 

តួប្រុស៖ Pornweroj Krissad សម្តែងជា Dr.Aniroot
តួស្រី៖ Nilkuha Waratta សម្តែងជា Dr. Wiganda

ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

Copyright © 2017 PNN TV. All Rights Reserved.