ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨

រឿងភាគថៃ «បេសកកម្មភេទទីបី»

២០ មេសា ២០១៨

រឿង«បេសកកម្មភេទទីបី» Pat ចាប់ដៃគូសម្តែងជាមួយ Boy ដោយតម្រូវអោយ Pat (Phornnangfah) ដើរតួជាអ្នកស៊ើបអង្កេតខ្ទើយ ដោយសារតែនាងធ្លាប់មានបទពិសោធន៍បរាជ័យរឿងស្នេហាជាច្រើនលើកព្រោះតែសង្សាររបស់នាងសុទ្ធតែជាបុរសភេទទី៣។ រហូតដល់ស្នេហាទីបួនរបស់នាងក៏ជាបុរសស្រឡាញ់ភេទដូចគ្នា ហើយបុរសដែលស្រឡាញ់សង្សារនាងគឺជាប្រធានក្រុមហ៊ុនដែលនាងធ្វើការ។

បន្ទាប់ពីមានជម្លោះកើតឡើងជាមួយប្រធានរបស់នាងទើបធ្វើអោយនាងសម្រេចចិត្តឈប់ធ្វើការ ហើយក៏ដើរដាក់ពាក្យធ្វើការនៅកន្លែងផ្សេងជាច្រើនទៀត ប៉ុន្តែមិនមានក្រុមហ៊ុនណាហ៊ានទទួលនាងធ្វើការទេ ក៏ព្រោះតែប្រធានរបស់នាងបានប្រកាសថានាងលាឈប់ពីកន្លែងធ្វើការដោយសារតែនាងលួចលុយក្រុមហ៊ុន និងត្រូវបានក្រុមហ៊ុនបណ្តេញចេញ។ ភាពទាល់ច្រកនេះ ទើបធ្វើអោយនាងសម្រេចចិត្តបើកក្រុមហ៊ុនស៊ើបអង្កេតខ្ទើយ ដែលមានឈ្មោះថា G-Scan ដោយមានការសហការគ្នាពីមិត្តភ័ក្តិរបស់នាងពីរនាក់ទៀត។ កាងារដំបូងដែល Nangfah បានទទួលគឺស៊ើបការពីក្រុមចម្រៀងដ៏ល្បី Blue Prince ដើម្បីស្វែងរកថាតើក្រុម Blue Prince គឺជាខ្ទើយឬអត់។

អំឡុងពេលប្រតិបត្តិការណ៍ស្វែងរកខ្ទើយនេះដែរ Nangfah ក៏បានជួបជាមួយ Patee (Boy)ជា Producer របស់ក្រុមចម្រៀង Blue Prince និងបានមានទំនាស់ជាមួយគ្នា ដោយសារតែ Nangfa ព្យាយាមចូលទៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ Blue Prince ហើយក៏ត្រូវបាន Pateeចាប់បានតែម្តង។ 

តួស្រី Pat សម្តែងជា Nangfah
តួប្រុស Boy សម្តែងជា Patee

Copyright © 2017 PNN TV. All Rights Reserved.