© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់ពីថ្ងៃ ទី១៧ ខែមេសានេះ ភីអិនអិននឹងចាក់ផ្សាយខ្សែភាពយន្តភាគខ្មែរមួយរឿងទៀតហើយគឺរឿង «ប្រពន្ធអ្នកឆ្លាត» នៅចន្លោះម៉ោង ៧:៥០នាទី ដល់ម៉ោង ៩យប់រៀងរាល់ថ្ងៃចន្ទ-ពុធ។
ខ្សែភាពយន្តមួយរឿងនេះ ត្រូវបានដកស្រង់ចេញនូវខ្លឹមសារសំខាន់ៗពីរឿងនិទានខ្មែរ និងអក្សរសិល្ប៍ខ្មែរដល់ទៅ៨រឿងច្របាច់បញ្ចូលគ្នា ដែលគ្រប់ឈុតគ្រប់ឆាកសុទ្ធសឹងតែបង្ហាញពីការតស៊ូ និងការអប់រំ ជាពិសេសក៏បានជួយលើកស្ទូយនិងអភិរក្សនូវរឿងនិទានខ្មែរទៀតផង។
បុរសសង្ហារ លឹម ជាឡាយ និង អ្នកនាង សារាយ សក្ខណា ទទួលបានដំណែងជាតួអង្គឯកនៅក្នុងខ្សែភាពយន្តមួយនេះ ហើយក៏នៅមានវត្តមានតារាប្រុសស្រីល្បីៗជាច្រើនទៀត ដែលពួកគាត់បានចាប់ដៃគ្នាបង្កើតបានឈុតឆាកល្អៗ និងប្លែកភ្នែកជាច្រើន។
«ប្រពន្ធអ្នកឆ្លាត» បានឆ្លុះបញ្ចាំងអោយឃើញពីការតស៊ូ កុំអោយមើលងាយអ្នកក្រ និងមិនត្រូវវាយតម្លៃមនុស្សតែសំបកក្រៅ។ ជាពិសេសគឺបង្ហាញអោយឃើញពីភាពរឹងមាំរបស់ស្ត្រីដែលជាភរិយា ដែលតែងតែព្យាយាមរក្សារនូវចំណងគ្រួសារ ដោយមិនទោរទន់ ឬឆេវឆាវខណៈដែលមានស្រីជាច្រើនតាមចោមរោម និងព្យាយាមដណ្តើមស្វាមីពីខ្លួន។ ផ្ទុយទៅវិញ នាងកាន់តែខិតខំធ្វើគ្រប់យ៉ាងដើម្បីថែររក្សារគ្រួសារមួយនេះអោយស្ថិតស្ថេរ និងជួយស្វាមីក្នុងកិច្ចការសង្គមរហូតទទួលបានជោគជ័យទាំងគ្រួសារ និងកាងារ ដូចពាក្យចាស់បានពោលថា សំណាបយោងដី ស្រីយោងប្រុស។
ចង់ដឹងថាខ្សែភាពយន្តរឿង «ប្រពន្ធអ្នកឆ្លាត» មានអត្ថន័យអប់រំខ្លាំងកម្រិតណានោះ សូមកុំភ្លេចរង់ចាំតាមដានទស្សនា ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨-៩យប់ បន្ទាប់ពីរឿង «គ្រូពេទ្យខ្ញុំ»។
PNN តែងតែលើកស្ទួយនូវស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងព្រេងនិទានខ្មែរ បូករួមទាំងស្នាដៃផលិតថ្មី ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនទទួលបាននូវចំណីចក្ខុថ្មី ប្លែក ពីមួយរឿងទៅមួយរឿង មិនអោយខកបំណងឡើយ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖