ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគខ្មែរ «ម្ចាស់បំណុល»

១១ មេសា ២០១៨

រឿងភាគខ្មែរ «ម្ចាស់បំណុល» នឹងត្រូវចាក់ផ្សាយជូនទស្សនា ចាប់ពីថ្ងៃទី២០ ខែមេសា នេះតទៅ នៅចន្លោះម៉ោង ៧:៥០នាទី ដល់ម៉ោង ៩យប់រៀងរាល់ថ្ងៃ ព្រហស្បតិ៍-ពុធ

រឿង«ម្ចាស់បំណុល» គឺជារឿងភាគ​បែបមនោសញ្ចេតនាមួយ ដែលបានឆ្លុះបញ្ចាំង​ពីការអប់រំ កតញ្ញូ និងការតស៊ូ​រហូតទទួលបានជោគជ័យ ជាពិសេសរឿងភាគខ្មែរមួយនេះ​ក៏បានបង្ហាញអោយឃើញ​ថាសុច្ចរិត ទៀតត្រង់ មានតម្លៃជាងទ្រព្យសម្បតិ្ត។ ស្ថិតក្នុងគ្រួសារក្រីក្រ និងមានម្តាយ​ដែលកំពុងតែ​មានជំងឺ លីនី ដែលជាកូនស្រី ក៏ត្រូវបញ្ឈប់ការសិក្សារ​ត្រឹមថ្នាក់បាក់ឌុប ហើយក៏ត្រូវជំពាក់បំណុល​លោកសម្បត្តិ​យ៉ាងច្រើន។ លោកសម្បត្តិ​មានកូនប្រុសម្នាក់ ​ឈ្មោះរតនៈ(តួឯកប្រុស) និងកូនស្រីម្នាក់ទៀត ឈ្មោះនីរ័ត្ន គេទាំងពីរនាក់​ទើបតែបញ្ចប់ការសិក្សារ​ពីក្រៅប្រទេស ប៉ុន្តែពួកគេមាន​ចរឹតឆ្មើងឆ្មៃបន្តិច។ ដោយសារតែនីរ័ត្ន​មានទំនាស់​ជាមួយមិត្តរបស់លីនី ឈ្មោះវាសនា ដោយចោទវាសនាថា​បានលួចកាបូបលុយ​របស់នាងទាំង​ដែលការចោទប្រកាន់នេះ​គ្មានភស្តុតាង​ត្រឹមត្រូវ ទើបធ្វើអោយលីនី​ប្រើល្បិចដោយចោទថា​រតនៈបានចាប់រំលោភនាង ហើយនាងបានគម្រាមថា​ទាល់តែដោះលែង​មិត្តរបស់នាង​ទើបនាងមិនប្តឹងផ្តល់​រឿងនេះ។ នីរ័ត្នទាល់ច្រកក៏សម្រេចចិត្ត​ដកពាក្យបណ្តឹងនេះវិញ តែសម្រាប់រតនៈវិញ​មានអារម្មណ៍ខឹងលីនីយ៉ាងខ្លាំង រហូតធ្វើអោយពួកគេមានគំនុំនិងគ្នា។

តើនឹងមានរឿងរ៉ាវ​កើតឡើងយ៉ាងម៉េចខ្លះ​រវាងអ្នកទាំងបួន? សូមកុំភ្លេចរង់ចាំតាមដាន​ទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ 

តួស្រី៖ អ្នកនាង ភិន សុដាលីស សម្តែងជាតួ លីនី
តួប្រុស៖ លោក ភឹម តារាវិបុល សម្តែងជាតួ រតនៈ 

Copyright © 2017 PNN TV. All Rights Reserved.