© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ផលិតកម្មមហាហង្ស បានធ្វើសន្និសីទសារព័ត៌មានស្តីពីការចាក់បញ្ចាំងរឿងភាគខ្មែរ «ម្ចាស់បំណុល» នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន។ ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្មមហាហង្ស រួមនិងតារាសំខាន់ៗក្នុងរឿង «ម្ចាស់បំណុល» ទៀតផង។
ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភីន បាននិយាយថា ខ្សែភាពយន្តមួយនេះលោកបានចំណាយពេល៦ខែសម្រាប់ដំណើរការថត ហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនបន្ទាប់ពីបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ព្រោះជាខ្សែភាពយន្តដែលបានបង្កប់នូវអត្ថន័យអប់រំជាច្រើន ជាពិសេសលោកបានសម្រិតសម្រាំងខ្លាំង ទាំងប៉ារ៉ូលរឿង ការថត តួសម្តែង និងបច្ចេកទេស មិនធ្វើអោយទស្សនិកជនខកបំណងឡើយ។
រឿង «ម្ចាស់បំណុល» គឺជារឿងទីពីរហើយ ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿងទីមួយគឺរឿង «បំភ្លេចមិនបាន»។ ផលិតកម្មមហាហង្សនិងបន្តនូវការសហការគ្នាយ៉ាងល្អជាមួយស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងការផលិតនិងនាំយកនូវរឿងភាគខ្មែរដែលល្អៗ និងមានគុណភាពដើម្បីចាក់បញ្ចាំងជូនទស្សនិកជនបានទស្សនាមិនអោយខកបំណងឡើយ។
រឿង «ម្ចាស់បំណុល» នឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះតទៅ ចាប់ពីវេលាម៉ោង ៧:៥០-៩យប់ រៀងរាល់ថ្ងៃ ព្រហស្បត្តិ៍ ដល់ថ្ងៃសៅរ៍៕
ទស្សនាវីដេអូ៖
ដោយ៖