ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគបុរាណ TVB «កំពូលសេនាទាំងបួន»

០៦ មេសា ២០១៨

រឿងភាគបុរាណ TVB «កំពូលសេនាទាំងបួន» ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន​ ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥-៦ល្ងាច រៀងរាល់ថ្ងៃចន្ទ-សុក្រ

កំពូលសេនាទាំងបួន គឺជាខ្សែភាពយន្តដែលមានតួសំខាន់ៗដល់ទៅបួនតួ ទីមួយ គ្មានមេត្តា សម្តែងដោយ Raymond Lam។ គ្មានមេត្តាគឺជាមេដឹកនាំអង្គរក្សការពារទាំងបួន ជាក្មួយចញ្ចឹមនិងជាសិស្សដំបូងរបស់ ជួកឺជឹងអួរ  អត្តចរិតមិនខ្វល់ជាមួយអ្នកណាទាំងអស់  តែគេមានឯកទេសក្នុងការធ្វើនិងប្រើប្រាស់អាវុធតូចៗដូចជាព្រួញ និងកាំបិតជាដើម។ ទោះបីជាគេពិការជើងទាំងសងខាង តែគេប្រើកៅអីកង់ជនពិការដែលផ្ទុកអាវុធសំងាត់ជាច្រើន។ ចំនុចចម្បងរបស់គ្មានមេត្តា គឺឆ្លាត ពូកែវិភាគក្នុងការបំបែកក្តី និង វែកមុខឃាតករ។ 

សិស្សទីពីររបស់ ជួកឺជឹងអួរគឺ ដៃដែក សម្តែងដោយ Kenneth Ma។ ដៃដែកមានចិត្តស្មោះត្រង់ ពូកែខាងកណ្តាប់ដៃនិង ការពារ ប៉ុន្តែមានចិត្តឆេវឆាវបន្តិច។

ទីបីដេញព្រលឹង ទេពកោសល្យពិសេសរបស់ដេញព្រឹលឹងគឺ គេមានជើងដ៏រឹងមាំនិងមានល្បឿនលឿន ពូកែសម្រាលខ្លួន ដូច្នេះគេជាអ្នកស៊ើបការសម្ងាត់ក្នុងការបំបែកក្តី និងរកមុខឃាតករ។ តួនេះសម្តែងដោយ Sammul Chan។ 

ចំណែកសិស្សចុងក្រោយគឺ ឈាមត្រជាក់សម្តែងដោយ Ron Ng។ ឈាមត្រជាក់គឺមានទេពកោសល្យខ្លាំងក្នុងការកាប់ដាវ មានវិជ្ជាគុណខ្លាំងពូកែ ជាអតីតឃាតករម្នាក់ដែលត្រូវបានជួយសង្គ្រោះដោយជួកឺជឹងអួរពីការកាត់ទោសប្រហារជីវិត។ ឈាមត្រជាក់បានយល់ព្រមជួយបំបែកក្តីអោយសាលាសន្តិសុខជាការសងគុណអោយ ជួកឺជឹងអួរ។ 

ខ្សែភាពយន្តនេះមិនត្រឹមតែតារាសម្តែងល្អឥតខ្ចោះ ថែមទាំងមានសាច់រឿងប្រទាក់ក្រឡា និងឈុតឆាកគួរអោយចាប់អារម្មណ៍ជាច្រើនទៀតផង។

Copyright © 2017 PNN TV. All Rights Reserved.