© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
Chris តារាសម្តែងស្រី ដែលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញនាងសម្តែងជាតួរងឆ្នាស់ឆ្នើម កាច់កុងឥតសំចៃដៃ ឥឡូវនេះទស្សនិកជននឹងបានប្លែកភ្នែកជាមួយនឹងការសម្តែងរបស់នាងជាតួឯកវិញម្តង។
ខ្សែភាពយន្តដែលនាងសម្តែងជាតួអង្គឯកគឺ រឿងកាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត នឹងត្រូវចាក់ផ្សាយបន្ទាប់ពីរឿង កាមទេពស្នេហ៍ ដែលកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង៩:០០-១០:០០យប់។
ខ្សែភាពយន្តខាងលើ Chris ក៏ត្រូវបានចាប់ដៃគូសម្តែងជាមួយ Punjan ដែលអ្នកទាំងពីរគឺសុទ្ធតែទទួលបានដំណែងជាតួឯកលើកដំបូងដូចគ្នា។ បើទោះបីជាលើកដំបូងក្នុងការសម្តែងជាតួឯកក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរទទួលបានជោគជ័យ និងមានអ្នកគាំទ្រជាមួយរឿងភាគមួយនេះយ៉ាងខ្លាំង។
«សង្គ្រាមស្រីស្អាត» គឺជាខ្សែភាពយន្តបែបមនោសញ្ចេតនា លាយឡំនិងភាពកំប្លុកកំប្លែង បង្កើតបានជាសាច់រឿងជក់ចិត្តតាំងពីដើមរហូតដល់ចប់។
បើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង កាមទេពស្នេហ៍ វគ្គ «សង្គ្រាមស្រីស្អាត» ដែលនឹងត្រូវចាក់ផ្សាយ ចាប់ពីថ្ងៃទី ១១ ខែមេសា រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖