© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» របស់ភីអិនអិន ដែលមានការផ្សាយ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:០០-៧:៣០នាទីយប់ គឺជាកម្មវិធីដែលកំពុងតែទាញចំណាប់អារម្មណ៍របស់ប្រិយមិត្តជាច្រើនដោយផ្អែកទៅលើប្រធានបទពិសេសផ្សេងៗពីគ្នា។ ដោយឡែកកាលពីថ្ងៃទី ២៥ ខែមីនា អ្នកគ្រូណាលីក៏បានលើកយកប្រធានបទថ្មីសម្រាប់បងប្អូនខ្មែរដែលមានខ្សែស្រឡាយ កាត់ចិន និងវៀតណាម គឺប្រធានបទពាក់ព័ន្ធពិធីសែនឆេងម៉េង។ តើលោកអ្នកដឹងទេថា ឆ្នាំនេះអ្នកសែនឆេងម៉េងគួរតែអនុវត្តន៍បែបណាខ្លះ?
បើតាមការបកស្រាយរបស់ អ្នកគ្រូ ណាលី សាស្ត្រាចារ្យផ្នែកហុងស៊ុយបានបកស្រាយក្នុងកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» របស់ភីអិនអិនថា ការសែនឆេងម៉េងសម្រាប់ឆ្នាំនេះ ថ្ងៃដែលល្អសម្រាប់ការសែនគឺមាន ថ្ងៃទី ២៨ ខែមីនា វេលាម៉ោង ៧-៩ព្រឹក ថ្ងៃទី ០១ ខែមេសា វេលាម៉ោង ៧-៩ព្រឹក ថ្ងៃទី០២ ខែមេសា វេលាម៉ោង ៧-៩ព្រឹក និងថ្ងៃទី ០៥ខែមេសាវេលាម៉ោង៧-៩ ព្រឹក។ ចំណែកពណ៌ដែលត្រូវនឹងឆ្នាំនេះ គឺជាពណ៌លឿង។
សម្រាប់អ្នកដែលឆុងក្នុងឆ្នាំនេះមានដូចជា ឆ្នាំរោង ឆ្នាំរកា ឆ្នាំឆ្លូវ ឆ្នាំមមែ និងឆ្នាំច ដូច្នេះសម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នបន្តិចចំពោះការសែនឆេងម៉េងនេះ។ តើគួរតែមានការប្រុងប្រយ័ត្នយ៉ាងម៉េចខ្លះ?
តោះទៅទស្សនាការបកស្រាយលម្អិតរបស់អ្នកគ្រូណាលីទាំងអស់គ្នាក្នុងកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ»៕
វគ្គទី១៖
វគ្គទី២៖
វគ្គទី៣៖
ដោយ៖