© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគហុងកុង «កំពូលសេនាទាំងបួន»ឬ The Four ដែលធ្លាប់ធ្វើអោយកក្រើកខ្លាំងនិងមានអ្នកចុចចូលទស្សនាក្នុងវេបសាយរបស់ចិនរហូតដល់ទៅជាង៣លានដង ថែមទាំងដណ្តើមបានពានរង្វាន់ល្អផ្តាច់កាលពីឆ្នាំ២០០៨ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥-៦ល្ងាច រៀងរាល់ថ្ងៃចន្ទ-សុក្រ។
ខ្សែភាពយន្តនេះតួសំខាន់ៗមានដល់ទៅបួនតួ ទីមួយ គ្មានមេត្តា សម្តែងដោយ Raymond Lam។ គ្មានមេត្តាគឺជាមេដឹកនាំអង្គរក្សការពារទាំងបួន ជាក្មួយចញ្ចឹមនិងជាសិស្សដំបូង របស់ជួកឺជឹងអួរ អត្តចរិតមិនខ្វល់ជាមួយអ្នកណាទាំងអស់ តែគេមានឯកទេសក្នុងការធ្វើនិងប្រើប្រាស់អាវុធតូចៗដូចជាព្រួញ និងកាំបិតជាដើម។ ទោះបីជាគេពិការជើងទាំងសងខាង តែគេប្រើកៅអីកង់ជនពិការដែលផ្ទុកអាវុធសំងាត់ជាច្រើន។ ចំនុចចម្បងរបស់គ្មានមេត្តា គឺឆ្លាត ពូកែវិភាគក្នុងការបំបែកក្តី និង វែកមុខឃាតករ។
សិស្សទីពីររបស់ ជួកឺជឹងអួរ គឺ ដៃដែក សម្តែងដោយ Kenneth Ma។ ដៃដែកមានចិត្តស្មោះត្រង់ ពូកែខាងកណ្តាប់ដៃនិង ការពារ ប៉ុន្តែមានចិត្តឆេវឆាវបន្តិច។
ទីបីដេញព្រលឹង ទេពកោសល្យពិសេសរបស់ដេញព្រឹលឹងគឺ គេមានជើងដ៏រឹងមាំនិងមានល្បឿនលឿន ពូកែសម្រាលខ្លួន ដូច្នេះគេជាអ្នកស៊ើបការសម្ងាត់ក្នុងការបំបែកក្តី និងរកមុខឃាតករ។ តួនេះសម្តែងដោយ Sammul Chan។
ចំណែកសិស្សចុងក្រោយគឺ ឈាមត្រជាក់ សម្តែងដោយ Ron Ng។ ឈាមត្រជាក់គឺមានទេពកោសល្យខ្លាំងក្នុងការកាប់ដាវ មានវិជ្ជាគុណខ្លាំងពូកែ ជាអតីតឃាតករម្នាក់ដែលត្រូវបានជួយសង្គ្រោះដោយជួកឺជឹងអួរពីការកាត់ទោសប្រហារជីវិត។ ឈាមត្រជាក់បានយល់ព្រមជួបំបែកក្តីអោយសាលាសន្តិសុខជាការសងគុណអោយ ជួកឺជឹងអួរ។
ខ្សែភាពយន្តនេះមិនត្រឹមតែតារាសម្តែងល្អឥតខ្ចោះ ថែមទាំងមានសាច់រឿងប្រទាក់ក្រឡា និងឈុតឆាកគួរអោយចាប់អារម្មណ៍ជាច្រើនទៀតផង។
ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «កំពូលសេនាទាំងបួន» ដែលនឹងត្រូវចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥-៦ល្ងាច រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ល្បិចក្នុងរាជវាំង វគ្គ១»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖