ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

រឿងភាគថៃ «សុរិយាអស្តង្គត»

១៥ មីនា ២០១៨

«សុរិយាអស្តង្គត» ជារឿងភាគថៃ​បង្កប់នូវអាថ៍កំបាំង និងរឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹងក្មេងស្រីម្នាក់​ដែលមានឈ្មោះថា Tawan និងបាន​ចាប់កំណើត​ក្នុងត្រកូល LakornDuang Pon ដែលជាម្តាយស្រី្ត​ដ៏ស្រស់ស្អាត​ម្នាក់​ដែលបាន​លង់ស្រឡាញ់គ្នា​ជាមួយបុរស​អ្នកមាន និងមានផ្ទៃពោះជាមួយគ្នា ក្រោយមក​នាងបានស្លាប់​អំឡុងពេលឆ្លងទន្លេ ដោយកើតបានកូនស្រីឈ្មោះ Tawan។

 

 

Tawan ធំឡើងដោយមិនបានដឹងថា​ឪពុកម្តាយបង្កើតនាង​ជានរណានោះទេ នាងធំឡើង​ដោយការចិញ្ចឹម​ពីស្រី្តម្នាក់​ដែលនាង​ស្មានថា​នាងជាម្តាយរបស់ខ្លួន។ ឪពុកចិញ្ចឹម​របស់នាង​ក៏បានព្យាយាម​ចាប់រំលោភនាង តែត្រូវបានម្តាយចិញ្ចឹមនាង​សម្លាប់ដើម្បីការពារកូនស្រី ហើយក៏នាំទៅលាក់ខ្លួន ប៉ុន្តែក្រោយមក​អត្តសញ្ញាតពិត​របស់នាង​ត្រូវបានលាតត្រដាង ទីបំផុតនាង​បានរកឃើញ​ឪពុកបង្កើត ព្រោះនាងមានរូបរាង​ដូចម្តាយបង្កើត​របស់នាង ដូច្នេះហើយ​ទើបឪពុកបង្កើត​របស់នាងស្គាល់នាង។ 

 

នាងចាប់ផ្តើម មាននូវជីវិតថ្មី ជាមួយនឹងឪពុកបង្កើត ហើយបានប្តូរឈ្មោះថ្មីថា Yor Saeng។ បន្ទាប់ពីនោះមក​នាងក៏បាន​មានទំនាក់ទំនង​ជាមួយពូVee រឺ ពូ Lek គឺជាប្អូនប្រុស​របស់ប្រពន្ធឪពុក Yor Saeng។ Lek ចាស់បន្តិចមែន ប៉ុន្តែមានចិត្តល្អ ពួកគេទាំងពីរក៏ចាប់ផ្តើមស្រឡាញ់ និងយល់ចិត្ត​គ្នារហូតតទៅ។

 

រឿង«សុរិយាអស្តង្គត» នឹងត្រូវចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះតទៅ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១១-១២ថ្ងៃត្រង់

 

▶ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.