© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃរឿង «សុរិយាអស្តង្គត» ឬ «Tawan Yor Saeng» ត្រូវបានផលិតឡើងវិញ ដោយរក្សារនូវទម្រង់ដើមទាំងស្រុង នឹងបានទាមទារចំណាប់អារម្មណ៍ពីអ្នកទស្សនាកាន់តែខ្លាំង។ ខ្សែភាពយន្តមួយនេះត្រូវបានផលិតម្តងរួចមកហើយ កាលពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៧ ក៏ត្រូវបានផលិតសារឡើងវិញ និងមានតារាសម្តែងល្បីៗដូចជា natthawut សម្តែងជាSakrapee (Khun Lek) ចាប់ដៃគូជាមួយ pichukkana សម្តែងជា Tawan រួមនិងតារាសម្តែងល្បីៗជាច្រើនទៀត។
«សុរិយាអស្តង្គត» ជារឿងភាគថៃបង្កប់នូវអាថ៍កំបាំង និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងក្មេងស្រីម្នាក់ដែលមានឈ្មោះថា Tawan និងបានចាប់កំណើតក្នុងត្រកូល Lakorn។ Duang Pon ដែលជាម្តាយស្រី្តដ៏ស្រស់ស្អាតម្នាក់ដែលបានលង់ស្រឡាញ់គ្នាជាមួយបុរសអ្នកមាន និងមានផ្ទៃពោះជាមួយគ្នា ក្រោយមកនាងបានស្លាប់អំឡុងពេលឆ្លងទន្លេ ដោយកើតបានកូនស្រីឈ្មោះ Tawan។
Tawan ធំឡើងដោយមិនបានដឹងថាឪពុកម្តាយ បង្កើតនាងជានរណានោះទេ នាងធំឡើងដោយការចិញ្ចឹមពីស្រី្តម្នាក់ ដែលនាងស្មានថានាងជាម្តាយរបស់ខ្លួន។ ឪពុកចិញ្ចឹមរបស់នាងក៏បានព្យាយាមចាប់រំលោភនាង តែត្រូវបានម្តាយចិញ្ចឹមនាងសម្លាប់ដើម្បីការពារកូនស្រី ហើយក៏នាំទៅលាក់ខ្លួន ប៉ុន្តែក្រោយមកអត្តសញ្ញាតពិតរបស់នាងត្រូវបានលាតត្រដាង ទីបំផុតនាងបានរកឃើញឪពុកបង្កើត ព្រោះនាងមានរូបរាងដូចម្តាយបង្កើតរបស់នាង ដូច្នេះហើយទើបឪពុកបង្កើតរបស់នាងស្គាល់នាង។ នាងចាប់ផ្តើម មាននូវជីវិតថ្មី ជាមួយនឹងឪពុកបង្កើត ហើយបានប្តូរឈ្មោះថ្មីថា Yor Saeng ។
បន្ទាប់ពីនោះមកនាងក៏បានមានទំនាក់ទំនងជាមួយពូVee រឺ ពូ Lek គឺជាប្អូនប្រុសរបស់ប្រពន្ធឪពុក Yor Saeng។ Lek ចាស់បន្តិចមែន ប៉ុន្តែមានចិត្តល្អ ពួកគេទាំងពីរក៏ចាប់ផ្តើមស្រឡាញ់ និងយល់ចិត្តគ្នារហូតតទៅ។
«សុរិយាអស្តង្គត» នឹងត្រូវចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះតទៅ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១១-១២ថ្ងៃត្រង់ បន្ទាប់ពីរឿង ផ្ការីកក្នុងភ្លើង៕
▶ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖