© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយទូរទស្សន៍PNN នឹងចាប់ផ្តើមផ្សាយជូនទស្សនារឿងភាគTVB «ភ្នាក់ងារ CID កំចាត់គ្រឿងញៀន» ដែលមានការចូលរួម សម្តែងដោយតារាល្បីៗជើងចាស់របស់TVB ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះហើយ នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច ទៅដល់ម៉ោង៧យប់ បន្ទាប់ពីរឿងភាគថៃ ទាយាទអសុរកាយ។
រឿង «ភ្នាក់ងារ CID កំចាត់គ្រឿងញៀន» មានការចូលរួមសម្តែងដោយ Wayne Wang, Him Law, Julie Zhou, Gallen Lo, Damian Lau, Bernice Liu, Toby Leung, Berg Ng, Derek Kwok និងតារាល្បីៗជាច្រើនរូបទៀត។
ភ្នាក់ងារ(CID) JIANG ZIDAN ឈ្មោះហៅក្រៅ BULLET បានជ្រៀតចូលក្រុមហុងកុងទាំង3 ដើម្បីព្យាយាមស៊ើបអង្កេតករណីថ្នាំញៀនឆ្លងកាត់ព្រំដែន ហើយបានជួបអធិការកិច្ចត្រួតពិនិត្យថ្នាំញៀន WAI CHUN-HIN និង ភ្នាក់ងារស្រី CHAN YUET-KI។ បុរសរហ័ស និង ឆ្លាតវៃ BULLET ជាសំណព្វចិត្តមេដឹកនាំរង HON LONG។ ការចាប់ជំរិតWU KA-LAM កូនស្រីរបស់WU យ៉ាងឆាប់រហ័សជំរុញឲ្យមានជម្លោះយូរអង្វែងរវាង HON LONG និង KOON-YAU ហើយបន្ថែមជម្លោះពួកគេកាន់តែខ្លាំង។
CHUN-HIN បានជួលធនធានប៉ូលិសដើម្បីសង្រ្គោះ KALAM ដោយគ្មានការអនុញ្ញាតហើយក៏ត្រូវ បណ្តេញចេញ ប៉ុន្តែគេនៅរក្សាទំនាក់ទំនងជាមួយភ្នាក់ងារកំចាត់គ្រឿងញៀន SO CHINGជាសំងាត់។ HON LONG ព្យាយាមគ្រប់គ្រងអំណាចទាំងអស់ ធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន សូម្បីតែពួតដៃគ្នាជាមួយអ្នកក្រៅ ដើម្បីកំចាត់គូបដិបក្ស ឬ ការគំរាមកំហែងផ្សេងៗ។ គាត់ធ្វើការជាមួយBULLET និង CHUNH-HIN សើរៗ ប៉ុន្តែអ្វីដែលស្ថិតនៅក្រោម គឺជាការតស៊ូដែលមិនអាចរៀបរាប់បាន បណ្តាលឲ្យមានការប្រកួតប្រជែងគ្មានទីបញ្ចប់រវាងរឿងល្អ និងអាក្រក់នៅក្នុងចំណោមការធ្វើឲ្យរំជើបរំជួលទាំងនេះ។
ចង់ជ្រាបកាន់តែច្បាស់ពីសាច់រឿងមានការប្រទាក់ក្រឡាគ្នាយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍PNN នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច ទៅដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះតទៅ។
PNN ផ្សាយជូនលោកអ្នកនូវខ្សែភាពយន្តភាគហុងកុងរបស់TVB ចំនួនពីរក្នុងម៉ោងពេលល្ងាច ក្នុងនោះ រឿងភាគបុរាណល្បិចក្នុងរាជវាំង វគ្គ១ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៥ទៅដល់ម៉ោង៦ល្ងាច និងរឿងភ្នាក់ងារCIDកំចាត់គ្រឿងញៀន ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាចទៅដល់ម៉ោង៧យប់។
រាល់ព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធនឹងរឿងភាគរបស់ស្ថានីយទូរទស្សន៍PNN សូមចូលទៅកាន់គេហទំព័ររបស់PNN ដែលមានអាស័យដ្ឋាន www.pnn.com.kh ឬក៏ចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាស័យដ្ឋាន www.facebook.com/PNNDramaFanClub។
ដោយ៖