© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តធ្លាប់បានទស្សនារឿងភាគថៃល្បីៗជាច្រើនរួចមកហើយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលមាននៅម៉ោង ១១-១២ថ្ងៃត្រង់ ១២-១៣ និងម៉ោង ៩-១០យប់។ សាច់រឿងនីមួយៗសុទ្ធសឹងតែបង្ហាញពីរសជាតិផ្សេងៗគ្នា មានទាំងកម្សត់ កំប្លែង និងស៊ើបអង្កេតជាដើម។
ដោយឡែកខ្សែភាពយន្តភាគថៃថ្មីដែលនឹងមានវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនឆាប់ៗនេះ គឺរឿង «ប្តីខ្ញុំប៉ូលីសសម្ងាត់» បង្កប់ដល់ទៅបីរសជាតិបីផ្សេងគ្នាក្នុងរឿងតែមួយ មានទាំងកំប្លែង មនោសញ្ចេតនា និងបែបស៊ើបអង្កេត។ ខ្សែភាពយន្តនេះបង្ហាញជីវិតប្តីប្រពន្ធមួយគូ ដែលប្តីគឺជាប៉ូលីសសម្ងាត់ ប៉ុន្តែប្តីបានព្យាយាមលាក់បាំងប្រពន្ធ និងមិនបង្ហាញឬប្រាប់អោយប្រពន្ធបានដឹងពីរឿងនេះឡើយ។
តើគាត់ព្យាយាមលាក់បាំងប្រពន្ធពីរឿងនេះដើម្បីអ្វី?
តើគាត់អាចគ្រប់គ្រងទាំងកាងារ និងក្រុមគ្រួសារបានដោយរបៀបណា?
«ប្តីខ្ញុំប៉ូលីសសម្ងាត់» សម្តែងដោយ Andrew Gregson (Andy) សម្តែងដោយ Dean ចាប់ដៃគូជាមួយ Ploy សម្តែងដោយ Ran រួមជាមួយតារាសម្តែងស្រីប្រុសល្បីៗជាច្រើនទៀត។ រឿង «ប្តីខ្ញុំប៉ូលីសសម្ងាត់» ចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ រៀងរាល់ថ្ងៃ ព្រហស្បត្តិ៍ ដល់ថ្ងៃសៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «បល្ល័ងផ្កាស្នេហ៍»៕
▶ ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖