© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសលទ្ធផលរកអ្នក ដែលមានសំណាងចូលរួមក្នុងព្រឹត្តិការណ៍ពិសេស គម្រប់ខួប៤៨ឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃនឹងត្រូវបញ្ចប់។ ហើយរហូតមកដល់ពេលនេះអ្នកដែលបានចូលរួមលេងកាន់តែមានចំនួនច្រើន ប៉ុន្តែនៅមិនទាន់ដឹងថាតើសំណាងនឹងត្រូវធ្លាក់ទៅលើអ្នកដែលចូលរួមលេងរូបណានោះទេ។
សូមបញ្ជាក់ថា កម្មវិធីនេះនឹងជ្រើសរើសយកអ្នកមានសំណាង ចំនួន០២នាក់ ដោយម្នាក់ៗ ទទួលបានសំបុត្រ ចំនួន០២សន្លឹក សំបុត្រយន្តហោះទៅមកភ្នំពេញបាងកក សំបុត្រចូលរួមព្រឹត្តិការណ៍គម្រប់ខួបលើកទី ៤៨ឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាល្បីៗរបស់ប៉ុស្តិ៍លេខ៣ថៃ រួមទាំងការស្នាក់នៅ អាហារបីពេលដោយមិនគិតថ្លៃទៀតផង។
សម្រាប់អ្នកដែលមិនទាន់បានចូលរួមលេងនៅក្នុងកម្មវិធីនេះ សូមរួសរាន់ឡើង ដោយគ្រាន់តែថតរូប Selfie រួចផុសចូលទៅក្នុងទំព័រហ្វេសប៊ុគរបស់ភីអិនអិន PNN-Tv Cambodia និង Comment ចំណងជើងរឿងភាគថៃដែលលោកអ្នកពេញចិត្ត។ អ្នកឈ្នះនៅក្នុងកម្មវិធីនេះ តម្រូវអោយមានលិខិតឆ្លងដែន ដែលមានសុពលភាពយ៉ាងតិច ៦ខែឡើងទៅ។
កម្មវិធីនេះនឹងបន្តរហូតដល់ថ្ងៃទី ០៤ ខែមីនា ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧ ដល់ម៉ោង ៩ព្រឹក ក្នុងកម្មវិធី «សន្ទនាពេលព្រឹក» របស់ស្ថានីយទូរទស្សន៍ភីអិនអិន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុគរបស់ភីអិនអិន PNN-Tv Cambodia ឬគេហទំព័រផ្លូវការរបស់ភីអិនអិន www.pnn.com.kh៕
ដោយ៖