ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨

រឿងភាគថៃ «កាមទេពស្នេហ៍»

២២ កុម្ភៈ ២០១៨

រឿង«កាមទេពស្នេហ៍» ចាប់ផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ។
 

 

រឿង «កាមទេពស្នេហ៍» គឺជាខ្សែភាពយន្តទីមួយក្នុងចំណោមខ្សែភាពយន្តកាមទេពចំនួនប្រាំបីផ្សេងទៀត ដែលល្បីល្បាញខ្លាំងនៅក្នុងប្រទេសថៃ និងប្រជុំដោយតារាល្បីៗប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ។ 

ខ្សែភាពយន្តភាគថៃដែលបង្កប់នូវឈុតឆាកដ៏ជក់ចិត្តមួយនេះ សម្តែងដោយ Chatborirak Pakorn (Tim) ចាប់ដៃគូជាមួយតួឯកស្រី Joonkiat Jarinporn (Hunsa)។ 

 

 

ខ្សែភាពយន្តនេះរៀបរាប់ពី នារីម្នាក់មានឈ្មោះថា Hunsa ដែលមានចរឹតមិនធម្មតា និងកើតក្នុងគ្រួសារអ្នកក្រ ជាមូលហេតុធ្វើអោយនាងមិនមានសង្សារ។  Hunsa គឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជ្រើសរើសសង្សារឈ្មោះថា Cupid ផ្នែកទំនាក់ទំនងសាធារណៈ ប៉ុន្តែនាងតែងតែបង្កើតកំហុសជាច្រើននៅក្នុងក្រុមហ៊ុន។ ថ្ងៃមួយក្រុមហ៊ុន Cupid បានរៀបចំកម្មវិធីជ្រើសរើសសង្សារដោយប្រគល់កាងារទាំងអស់ទៅHunsa ជាអ្នកចាត់ចែង។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីតួឯកប្រុសលោក Chatborirak Pakorn សម្តែងជា Tim ដែលជាអ្នកជំនួញដ៏ស្តុកស្តម្ភ និងល្បីឈ្មោះម្នាក់ ប៉ុន្តែការចូលរួមក្នុងកម្មវិធីនេះមិនត្រូវបានធ្វើអោយបុរសសង្ហារម្នាក់នេះចាប់អារម្មណ៍ឡើយថែមទាំងមានអារម្មណ៍ថាធុញថប់ទៅវិញ។ 


ចៃដន្យពេលកំពុងនៅក្នុងពិធី ក៏មានអ្នកលួចថតរូបលោកបាន និងចុះផ្សាយព័ត៌មាន ទើបធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងខ្លាំង ដោយគ្រប់គ្នាគិតថាជាអ្នកមាន រូបរាងក៏សង្ហារ តែបែរជាមិនមានអ្នកស្រឡាញ់ មូលហេតុនេះក៏កើតជាការប្តឹងផ្តល់គ្នា។ បន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើងហើយ ទើបធ្វើអោយ Hunsa ដែលជាអ្នកចាត់ការក្នុងរឿងនេះ ត្រូវទទួលខុសត្រូវ និងចេញមុខដោះស្រាយ។ នេះគឺជាចំណុចចាប់ផ្តើមដែលធ្វើអោយ Hunsa និងTim មានទំនាក់ទំនងជាមួយគ្នា ហើយក៏បង្កើតបានជាសាច់រឿងដ៏ជក់ចិត្ត។

Copyright © 2017 PNN TV. All Rights Reserved.