ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

រឿងភាគថៃ «ហង្សបាក់ស្លាប»

២២ កុម្ភៈ ២០១៨

 

រឿង«ហង្សបាក់ស្លាប» រៀបរាប់ពីខ្សែជីវិតរបស់នារីអ្នកមានទ្រព្យសម្បត្តិ និងជាតារាម៉ូដែលដ៏ល្បីល្បាញម្នាក់គឺនាង Pimlapat (Kimberly) ប៉ុន្តែក៏ត្រូវរលាយទ្រព្យសម្បត្តិក្នុងពេលមួយប៉ព្រិចភ្នែកដោយសារតែឪពុករបស់នាងបានស្លាប់ ចំណែកឯទ្រព្យសម្បត្តិក៏ត្រូវបានម្តាយចុងរបស់នាងកាន់កាប់ទាំងអស់។ 


បន្ទាប់ពីអស់ទ្រព្យហើយ ក៏មានជនអនាមឹកទាក់ទងនាងអោយទៅលួចឯកសារពីសណ្ឋាគាររបស់ Ramet (James Ji) ដើម្បីប្តូរជាមួយលុយ។ ចាប់ផ្តើមដំបូងនាងបានប្រើសម្រស់របស់នាងដើម្បីទាក់ទាញអោយ Ramet លង់ស្រឡាញ់ ប៉ុន្តែល្បិចទាំងនេះបានធ្វើអោយនាងកើតចិត្តស្រឡាញ់ Ramet ទៅវិញ។ 


ទោះបីជាមានចិត្តស្រឡាញ់យ៉ាងណា Pim ក៏មិនភ្លេចថានាងមកទីនេះដើម្បីអ្វីដែរ នាងក៏បានសម្រេចចិត្តថានឹងលួចយកឯកសារពីសណ្ឋាគាររបស់ Ramet ប៉ុន្តែក៏ត្រូវ Ramet ចាប់បាន យ៉ាងណាក្តី Ramet មិនបានប្រាប់ប៉ូលីសទេ តែបែរជាអោយនាងធ្វើជាអ្នកបំរើនៅក្នុងសណ្ឋាគាររបស់ខ្លួនទៅវិញ។ 


នៅអំឡុងពេលធ្វើការនៅសណ្ឋារ ក៏កើតមានរឿងជាច្រើនទៀត ដោយម្តាយចុងរបស់ Pim បានលេចមុខនៅចំពោះមុខនាង និងបានបង្កើតបញ្ហាស្មុគស្មាញជាច្រើន។ 
តើនាងនឹងត្រូវតតាំងជាមួយម្តាយចុងបែបណាខ្លះ? 
តើជីវិតរស់នៅធ្វើជាអ្នកបំរើរបស់ Pim ជួបបញ្ហាយ៉ាងណាខ្លះ?

Copyright © 2017 PNN TV. All Rights Reserved.