ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨

រឿងភាគខ្មែរ «ទូកបាត់ច្រវា»

០៩ កុម្ភៈ ២០១៨

នាងសុភាព ជានារីជនបទ នាងមានកូនមួយ ឈ្មោះស្រីម៉ៅ ហើយបានមករស់នៅភ្នំពេញ បំរើការងារជានារីKaraoke នាងមានមិត្តម្នាក់ ឈ្មោះធីដា ដែលធ្វើការនិងរស់នៅបន្ទប់ជាមួយគ្នា។ សុភាពបានមានស្នេហាជាមួយបុរសអនិកជនខ្មែរស្រុកបារាំងឈ្មោះលោកសំបូរ ដើម្បីបានចេញទៅនៅស្រុកបារាំង នាងបានកុហុកថានាងនៅលីវមានតែខ្លួនមួយ ដាច់ចិត្តទៅចោលកូនទុកអោយនៅជាមួយធីដា។


ថ្ងៃមួយស្រីម៉ៅបានវង្វេងបាត់ពីធីដា  តែសំណាងមានពូមីងពីរនាក់យកនាងទៅរស់នៅជាមួយ។ស្រីម៉ៅជាក្មេងម្នាក់ដែលមានសមត្ថភាពក្នុងការច្រៀង   មានថ្ងៃមួយស្ថានីយ៍ទូរទស្សន៍ បានប្រកាសរកអ្នកមានសមត្ថភាពមកប្រលងចំរៀង ស្រីម៉ៅក៏សុំការអនុញ្ញាតិពីពុកម៉ែចិញ្ចឹមទៅប្រលងនាងបានប្រលងជាប់លេខ១ទូទាំងប្រទេស។ នាងមានសង្សារជាវេជ្ជបណ្ឌិតវ័យក្មេងមួយរូប ឈ្មោះDr.nuthara (នុថារ៉ា)  គេទាំងពីរយល់ចិត្ត និងអាណិតស្រលាញ់គ្នាណាស់។


នាងសុភាពនាំប្តីនិងកូនស្រីត្រលប់មករស់នៅស្រុកខ្មែរវិញ ហើយគាត់បានភ្ជាប់ពាក្យកូនស្រីជាមួយនុថារ៉ា។ស្រីម៉ៅតូចចិត្តយ៉ាងខ្លាំងដោយខ្លួនជាអ្នកចម្រៀង ហើយត្រូវបាននាងសុភាពប្រពន្ធលោកសំបួរយកប្រាក់ទិញក្នុងតំលៃ 10000ដុល្លា ដើម្បីអោយចេញឆ្ងាយពីជីវិត អនាគតកូនប្រសារ។  រីឯលោកសំបូរបែរជាព្យាយាមតាមស្រលាញ់ស្រីម៉ៅ ចំណែកស្រីម៉ៅចង់ផ្ចាញ់ចិត្តម្តាយ និងសង្សារ នាងព្យាយាមដើរលេងនិងទាក់ទងជាមួយលោកសំបូរ។ ក្រោយពីបានដឹងដំណឹងថាស្រីម៉ៅជាកូនបង្កើតរបស់ខ្លួនសុភាពក៏បានសុំអង្វរអោយលើកលែងទោសអោយនាង ធ្វើអោយស្រីម៉ៅខឹងកាន់តែខ្លាំងនិងមិនព្រមលើកលែងទោសឡើយ។ ធីតាព្យាយាមពន្យល់ស្រីម៉ៅអោយលើកលែងទោសអោយម្តាយនាង ហើយសុំអោយនាងហៅសុភាពថាម៉ាក់ជាចុងក្រោយតែនាងមិនព្រម រហូតដល់គ្រប់យ៉ាងហួសពេល ម្តាយនាងបានស្លាប់បាត់ទៅហើយនាងស្តាយក្រោយយ៉ាងខ្លាំង។ រឿងគ្រប់យ៉ាងត្រូវបានបកស្រាយ ចំណែកប្អូនស្រីម៉ៅក៏មិនបានទទួលយក លោកនុថារ៉ា។ ចុងក្រោយស្រីម៉ៅនិងលោកនុថារ៉ា អ្នកទាំងពីរបានជួបគ្នា។

 

រឿង«ទូកបាត់ច្រវ៉ា» ដែលចូលរួមសម្តែងដោយតារាល្បីៗដូចជា កញ្ញា ឌុច លីដា, អ្នកនាង កាតុ, អ្នកនាង ស្វែង សុជាតា, កញ្ញា ព្រីម លីហ្សា, កុមារី ជូលី, លោក សុធារ៉ា, លោក ចាបចៀន, លោក សាវីនហ្វីលីប, លោកបញ្ញាសិទ្ធ និងតារាល្បីៗជាច្រើនរូបទៀត។
 

សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង«ទូកបាត់ច្រវ៉ា» ចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ៩ ខែ កុម្ភៈ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧និង៥០នាទីដល់ម៉ោង ៩យប់។

Copyright © 2017 PNN TV. All Rights Reserved.