ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨

រឿងភាគខ្មែរ «គ្រូពេទ្យខ្ញុំ»

០៩ កុម្ភៈ ២០១៨

នាយកម្មន់ ជាប៉ូលីសកំលោះសង្ហាមានប្អូនវប្រុសម្នាក់ឈ្មោះកម្មុត រៀនផ្នែកវិទ្យាសាស្រ្តសុខា ភិបាល ឆ្នាំទី៥ ជាមូយនិងភារី ដែលជាសិស្សស្រីពូកែម្នាក់ក្នុងសាលា។ទំនាក់ទំនងអ្នកទាំងពីរកាន់តែស្និតស្នាលធ្វើអោយកម្មុតមានចិត្តទៅលើភាវី តែ ភាវី មិនបានគិតរឿងស្នេហានោះទេ។ បន្ទាប់ពីរៀនចប់ពួកគេបានសម្រេចចិត្តធ្វើជាគ្រូពេទ្យស្មាក់ចិត្តចុះស្តារនៅមណ្ឍលសុខភាពជនបទដាច់ស្រយាលក្នុងនាមជាគ្រូពេទ្យពូកគេព្យាយាមធ្វើការដោយយកចិត្តទុកដាក់ដោយក្រមសិលធម៌របស់គ្រូពេទ្យ។ក្នុងនោះកំលោះ ថាណាន ក៏ជាពេទ្យមួយរួបដែល ហើយគេក៏ចាប់អារម្មណ៏ជាមួយនិងភាវីដូចគ្នា ថ្ងៃមួយកម្មុត និងថាណាន ក៏មានរឿងឈ្លោះប្រកែកគ្នាធ្វើអោយកម្មុតមានរបួស តែនាយកម្មន់បែរជាខឹងនិងភាវីទៅវិញព្រោះគេគិតថាដោយសារតែភាវីទើបធ្វើអោយប្អូនគេមានរបួសបែបនេះ ចាប់ពីថ្ងៃដែលមានរឿងមកធ្វើអោយកម្មន់មិនចូលចិត្តភាវីហើយព្យាយាមរករឿងនាងរាល់ថ្ងៃ។

 


ថ្ងៃមួយមានក្រុមចោរមួយក្រុមបានត្រូវរបួសក្រុមគ្រូពេទ្យបានខ្នះខ្នែងជួយសង្គ្រោះដោយមិនបានគិតពីអ្វីឡើយ។អាថ្លាងជាមេចោរធំហើយក៏ត្រូវរបួសធ្ងន់ជាងគេដែរតែសំណាងល្អគេបានសង្គ្រោះជីវិតរូមផុតពីគ្រោះថ្នាក់។ នាយកម្មន់ បានស៊ើបអង្កេតពីរឿងក្តីមួយនេះ ហើយមកដល់មន្ទីរពេទ្យ អាថ្លាង ដឹងរឿងក៏បានរត់មុន។ ថ្ងៃមួយកម្មន់បានត្រូវរបួសធ្ងន់ដោយការលបវាយប្រហារពីក្រោយ គាត់បានរត់ទៅរកអោយភាវីជួយ។ ភាវីបានជួយសង្គ្រោះបឋម រូចទាក់ទងទៅកម្មុតអោយដឹងរឿងនេះ ក្រោមមកកម្មុតបានបញ្ជួនបងប្រុសរបស់គេទៅមន្ទីរពេទ្យ។


និយាយពីនាយថ្លាងវិញ វាបានចាប់ខ្លួនថាណានដើម្បីជំរិតទារលុយ កម្មន់បានទទួលភារកិច្ចមួយនេះ ដើម្បីជួយរំដោះចំណាប់ខ្មាំង។ នៅពេលដែលកំពុងតាមចាប់ក្រុមចាប់ជំរិតក៏ដេញប្រកិតមកដល់កន្លែង ចាក់ថ្នាំបង្ការរបស់ក្រុមពេទ្យភាវីក៏នៅក្នុងនោះដែរ ស្នូរកាំភ្លើងបានលាន់ឡើង ធ្វើអោយផ្អើលអស់អ្នកស្រុកនៅទីនោះរត់ព្រោងព្រាត។ភាវីរត់មិនទាន់ក៏ត្រូវបានក្រុមចោរចាប់ខ្លូនជំនួសវិញ។ ភាវីភ័យខ្លាំងណាស់ ក៏សុំអង្វរទៅក្រុមចោរ ពេលនោះភាវីភ្ញាក់ផ្អើលខ្លាំងដោយនាងបានដឹងថាក្រុមដែលគេធ្លាប់ជួយសង្គ្រោះជាក្រុមចោរ ។ ចំណែកអាថ្លាងក៏ភ្ញាក់ផ្អើលដែលឃើញភាវី ព្រោះចំណាំមុខ ពេលនោះកម្មន់បានបញ្ចុះបញ្ចូលអាថ្លាង ពីគុណសម្បត្តិនិងសន្តានចិត្តដ៏ល្អរបស់នាង ធ្វើអោយអាថ្លាងទុនចិត្តក៏យល់ព្រមដោះលែងភាវី។ បន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងត្រូវបានដោះស្រាយ កម្មន់បានស្គាល់និងយល់ពីភាវីច្បាស់ ពួកគេទាំងពីរក៏បានមានចិត្តស្រលាញ់គ្នាទាំងសងខាងរហូតឈានដល់បានរៀបការ និងបង្កើតគ្រួសារជាមួយគ្នា។

តួឯក៖ ប៉ូលីសដ៏សែនសង្ហាសម្តែងដោយ លោក វៃហាំង និង គ្រូពេទ្យ សម្តែងដោយកញ្ញា យូប៉ីន
មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៧និង៥០នាទី ដល់ម៉ោង៩យប់៕
 

Copyright © 2017 PNN TV. All Rights Reserved.