ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨

រឿងភាគខ្មែរ «ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម»

២៦ មករា ២០១៨

រឿង«ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម»​ ជាខ្សែភាពយន្តដែលបង្កប់ទៅដោយឈុតឆាក កំប្លុកកំប្លែង និងមនោសញ្ចេតនាស្នេហាផ្អែមល្ហែម ដែលជាការជួបគ្នាដំបូងរវាងតារាសម្តែង កញ្ញា ពៅ លីដា និង លោក ប៉ែន ភ័ក្រ សុធារិទ្ធ ដែលពៅ លីដា សម្តែងជាតួអង្គ មេឆ្នោតក្រមុំឆ្នាស់ប្រចាំភូមិកំពូលល្បិចរូបស្អាត ហើយក៏ជាបងធំ និងអ្នកលក់ស្រាដ៏ល្បីប្រចាំភូមិគឺ កញ្ញាតី ប៉ះជាមួយ លោក ប៉ែន ភ័ក្រ សុធារិទ្ធ ជាតួអង្គ មេស្រុកកំលោះដ៏សែនស្រស់សង្ហាវ័យ៣២ឆ្នាំ ឈ្មោះធារិទ្ធ នេះក៏ជាលើកទីមួយដែលពួកគាត់បានសម្តែងរួមគ្នា។

 

 

នៅក្នុងសាច់រឿងនេះអ្នកទាំងពីរសុទ្ធតែខ្លាំងរៀងខ្លួន ជួបគ្នាពេលណាឈ្លោះពេលនោះ ព្រោះតួប្រុសជាអ្នកអនុវត្តន៍ច្បាប់ ឯតួស្រីជាអ្នកល្មើសច្បាប់ តែមិនទាន់បានបង្រ្កាបផងស្រាប់តែមេស្រុកកំលោះលង់ស្នេហ៍នឹងក្រមុំឆ្នាស់បាត់ទៅហើយ តើលោកមេស្រុកកំលោះត្រូវដោះស្រាយបែបណា? តើអ្នកណាអាចបង្ក្រាបក្រមុំឆ្នាស់ម្នាក់នេះបាន? មានតែភីអិនអិនប៉ុណ្ណោះដែលអាចស្រាយចម្ងល់ទាំងនេះបាន។

 

សូមកុំភ្លេចរងចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង«ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម» ដែលនឹងមានចាក់ផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង៧ និង៥០នាទី ដល់ម៉ោង៩យប់

Copyright © 2017 PNN TV. All Rights Reserved.