© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាថ្ងៃទី២៣ ខែមករា ខាងមុខនេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងនាំយកខ្សែភាពយន្តភាគខ្មែរថ្មីមួយទៀតគឺរឿង “គ្រូពេទ្យខ្ញុំ”។ ខ្សែភាពយន្តភាគខ្មែរថ្មីនេះ ភីអិនអិន បានប្រគល់សិទ្ធផលិតទៅអោយផលិតកម្ម អែតគ្រីអេទ័រ ជាអ្នកផលិត។
រឿង «គ្រូពេទ្យខ្ញុំ» នឹងចាក់បញ្ចាំងបន្ទាប់ពីរឿង សូផាត។ ខ្សែភាពយន្តនេះបង្ហាញពីស្នេហាមនោសញ្ចេតនាជ្រាលជ្រៅ និងបង្ហាញពីតថភាពពិតនៅក្នុងសង្គមរបស់យុវវ័យ និងក្រមសីលធម៌ក្នុងការរស់នៅបច្ចុប្បន្នរបស់គ្រូពេទ្យ និងប៉ូលីស។
នៅក្នុងសាច់រឿងទាំងមូលមានភាពចាក់ស្រេះ ដែលបង្កើតនូវចំណោទបញ្ហានិងការយល់ច្រលំជាច្រើន រវាងតួអង្គប៉ូលីសដ៏សែនសង្ហាសម្តែងដោយលោក វៃហាំង និង តួអង្គស្រីដ៏ស្រស់ស្អាតដែលជាគ្រូពេទ្យ សម្តែងដោយកញ្ញា យូប៊ីន រួមនិងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយក និងផលិតនូវខ្សែភាពយន្តភាគខ្មែរល្អៗបង្ហាញនូវគ្រប់រសជាតិសម្រាប់ទស្សនិកជន ដែលតែងតែគាំទ្រ និងលើកតម្កើងវិស័យខ្សែភាពយន្តភាគខ្មែរ។
សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង «គ្រូពេទ្យខ្ញុំ» ចាក់ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៧និង៥០នាទីដល់ម៉ោង ៩យប់។
គាំទ្រភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តផលិកករខ្មែរ និងភាពរីកចម្រើនវិស័យភាពយន្តនៅកម្ពុជា!
▶ ទស្សនាវីដេអូខ្លីៗ៖
ដោយ៖