ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩
រឿង «ចុងភៅកម្លោះ» ជាប្រភេទរឿងមនោសញ្ចេតនា លាយឡំនិងកំប្លែង ដែលសម្តែងដោយលោក Louis Scott (Louis) និងកញ្ញា Ranida Techasit (Preem)។ Louis គឺជាកូនប្រុសតែមួយគត់របស់ម្ចាស់សណ្ឋាគារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ គាត់មានរាងសង្ហានិងមិនចេះខ្វល់ខ្វាយពីរឿងអ្វីទាំងអស់ដឹងតែពីសប្បាយ។ គាត់បានធ្លាក់ក្នុងអន្លុងស្នេហ៏ បន្ទាប់ពីគាត់បានជួបជាមួយនិង Preem ដែលត្រូវជាប្អូនស្រីរបស់មិត្តភក្តិល្អរបស់គាត់ ។
ដោយសារតែចិត្តស្រលាញ់ធ្វើអោយគាត់ក្លែងខ្លួនជាមនុស្សក្រីក្រម្នាក់ ដែលកំពុងស្វែងរកការងារ ហើយសុំទៅធ្វើជាចុងភៅនៅក្នុងផ្ទះរបស់នាង Preem។ ចង់ដឹងថាកំលោះ Louis អាចយកឈ្នះនិងស្រលាញ់នាង Preem បានដែរឬទេកុំភ្លេចតាមដានលើកញ្ចក់ទូរទស្សន៍ភីអិនអិន ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ នេះតទៅ វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ១រសៀល រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ។
▶ រឿងចុងភៅកម្លោះ