© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅដើមឆ្នាំ២០១៨ នេះស្ថានីយទូរទស្សន៍PNN បានផលិតរឿងកុនជាលើកដំបូងបង្អស់របស់ ខ្លួនដើម្បីជាការចូលរួមរំលឹកទៅដល់របបខ្មែរក្រហមដែលនៅតែដិតដាមក្នុងដួងចិត្តរបស់ ប្រជាជនកម្ពុជារាប់លាននាក់មកទល់នឹងពេលបច្ចុប្បន្ននេះ។
«ត្បូងភ្លោះ» ជាភាពយន្តខ្នាតធំដែលមានរយៈពេលមួយម៉ោងកន្លះ បានគាស់កកាយឡើង វិញពីរឿងរ៉ាវតស៊ូរបស់បងប្អូនប្រុសបង្កើតពីរនាក់ដែលបានបាត់បង់ឪពុកម្តាយ និងត្រូវរស់នៅ និរាសព្រាត់ប្រាសពីគ្នារាប់សិបឆ្នាំទម្រាំបានជួបជុំ។ ក្នុងសាច់រឿងទាំងមូលនឹងត្រូវបាននិទានឡើងដោយតួអង្គឪពុកទៅឲ្យកូនប្រុសស្តាប់ក្នុងសម័យ បច្ចុប្បន្ន អំពីរឿងរ៉ាវអតីតកាលរបស់ខ្លួនដែលធ្លាប់បានឆ្លងកាត់នូវរបបដ៏ជូរចត់ ៣ឆ្នាំ៨ខែ និង២០ថ្ងៃ។
ឈុតខ្លីរបស់រឿងត្បូងភ្លោះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍PNN ជាលើកដំបូងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៨ នេះ ដែលត្រូវនឹងថ្ងៃខួបលើកទី៣៩នៃទិវាជ័យជម្នះ៧មករាដែលកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍PNN បានឲ្យដឹងថា៖
«តាមពិតទៅរឿងកុននេះគឺជាចំណែកប្រមាណជា២០ភាគរយពីរឿងភាគដែលPNN បានប្រគល់ ឲ្យផលិតកម្មខ្មែរមេគង្គផលិតដើម្បីផ្សាយជូនទស្សនិកជនបានទស្សនាក្នុងឆ្នាំ២០១៨នេះ ហើយ វាក៏ជាទិសដៅរបស់PNN ដែលតែងនាំមកនូវខ្សែភាពយន្តភាគខ្មែរដែលមានគុណភាពទាំង រូបភាព និងតម្លៃអប់រំទៅដល់អ្នកទស្សនា»។
កញ្ញាបានបន្តទៀតថា៖ «រឿងត្បូងភ្លោះនេះគឺដកស្រង់ចេញពីរឿងពិត ដែលបងប្អូនបាននិរាស ព្រាត់ប្រាស់គ្នាក្នុងរបបប៉ុលពត ហើយយើងយល់ថារឿងនេះមានតម្លៃអប់រំជាប្រវត្តិសាស្រ្តដែល គួរតែចាក់បញ្ចាំងឲ្យកូនខ្មែរជំនាន់ក្រោយបានទស្សនា និងស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន បន្ថែមទៀត ដូច្នេះហើយយើងក៏សម្រេចចិត្តថាត្រូវតែធ្វើរឿងនេះជារឿងកុន»។
ខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត លាយឡំនឹងសម័យថ្មីនេះ ជាការសម្រិតសម្រាំងឥតខ្ចោះពីផលិត កម្មខ្មែរមេគង្គដែលទស្សនិកជនភាគច្រើនបានទទួលស្គាល់ស្នាដៃផលិតតាមរយៈរឿងជាច្រើន ទាំងរឿងភាគ និងរឿងកុន។ រឿង«ត្បូងភ្លោះ» គឺជាការនិពន្ធរបស់កញ្ញា គឹម អានអរុណ និងដឹកនាំដោយលោក ជុំ ចាន់ឌន និងមានការចូលរួមសម្តែងដោយលោកសាវីន ហ្វីលីព លោក លី សុខគឹមសាន លោក ហេង ដារី កញ្ញា ញឹម ចាន់ថន រួមទាំងតារាសម្តែងថ្មីៗ និងល្បីៗជា ច្រើនរូបទៀត។
រឿង «ត្បូងភ្លោះ» នឹងចាប់បញ្ចាំងតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។ ភាពយន្តនេះទៀតសោត ក៏មានការផ្សារភ្ជាប់ទៅនឹង រឿងភាគថ្មីរបស់PNN ដែលនឹងចាក់ផ្សាយនាពេលឆាប់ៗនេះលើកកញ្ចាក់ទូរទស្សន៍ផងដែរ។
តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ PNNDramaFanClub
ដោយ៖