ថ្ងៃច័ន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨

ស្ថានីយទូរទស្សន៍ PNN នឹងផ្លាស់ប្តូរម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគថៃ

០៥ មករា ២០១៨

ស្ថានីយទូរទស្សន៍ PNN នឹងធ្វើការផ្លាស់ប្តូរម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគថៃពីម៉ោង៦ល្ងាចទៅចាក់ផ្សាយនៅម៉ោង ១១ថ្ងៃត្រង់វិញរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយក៏មានបន្ថែមការចាក់ផ្សាយរឿងភាគថៃនៅម៉ោង១២ថ្ងៃត្រង់ផងដែរ ដើម្បីបំពេញទៅតាមតម្រូវការរបស់ទស្សនិកជនដែលចង់ទស្សនាខ្សែភាពយន្តភាគថៃ ក្នុងម៉ោងពិសេសនាពេលថ្ងៃត្រង់។


ប្រធានគ្រប់គ្រងកម្មវិធីទូរទស្សន៍ PNN កញ្ញា ទូច បុប្ផា មានប្រសាសន៍ថា៖ “ បន្ទាប់ពីធ្វើការស្ទាបស្ទង់ពីសំណាក់ទស្សនិកជនបានអោយដឹងថាមានការគាំទ្រ និងតាមដានរឿងភាគនៅPNN កើនឡើងគួរអោយកត់សំគាល់ ដូច្នេះហើយស្ថានីយទូរទស្សន៍ PNN សម្រេចផ្លាស់ប្តូរ និងបន្ថែមម៉ោងផ្សាយ ដែលចាប់ផ្តើមនៅពាក់កណ្តាល ខែមករា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។

 

 

កញ្ញាបានបន្ថែមទៀតថា រឿងភាគដែលបាន ជ្រើសរើសនឹងត្រូវចាក់ផ្សាយនៅឆ្នាំថ្មីនេះ សុទ្ធសឹងតែជារឿងដែលល្បីល្បាញ និងពេញនិយមនៅប្រទេសថៃ ដែលភីអិនអិនទទួលបានសិទ្ធិផ្តាច់មុខពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។  សម្រាប់រឿងដំបូងដែលនឹងនាំមកចាក់ផ្សាយនាម៉ោងថ្ងៃត្រង់នេះ មានចំណងជើង រឿងចុងភៅកម្លោះ ដែលសម្តែងដោយលោក Louis Scott (Louis) និងកញ្ញា Ranida Techasit (Preem) ជាប្រភេទរឿងមនោសញ្ចេតនា លាយឡំនិងកំប្លែង ដែលនឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង ១២ ដល់ ១រសៀល ចាប់ផ្តើមពីថ្ងៃទី ១១ មករា ២០១៨នេះ។  រីឯរឿងទី២ រឿងផ្ការីកក្នុងភ្លើង គឺប្រភេទរឿងបែបមនោសញ្ចេតស្នេហាខុសវណ្ណៈ ដែល សម្តែងដោយលោក Warit Sirisantana (Mai) និងកញ្ញា Nittha Jirayungyurn (Mew) នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង ១១ ដល់ ១២ថ្ងៃត្រង់ ចាប់ផ្តើមពីថ្ងៃទី ២៦ មករា ២០១៨នេះតទៅ។

 

▶ រឿងចុងភៅកម្លោះ


 

▶ រឿងផ្ការីកក្នុងភ្លើង



ចង់ដឹងថាសាច់រឿងល្អមើលយ៉ាងណា កុំភ្លេចតាមដានលើកញ្ចក់ទូរទស្សន៍ PNN រឿងភាគថៃវេលាម៉ោង ១១ថ្ងៃត្រង់ ដល់ម៉ោង ១រសៀល

 

តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ PNNDramaFanClub

Copyright © 2017 PNN TV. All Rights Reserved.