ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨

រឿងភាគបុរាណ TVB «អ្នកក្លាហានទាំងបី ឆ្លងភព»

១២ ធ្នូ ២០១៧

បុរសអស្ចារ្យ ៣នាក់នៅសម័យរាជវង្សម៉េង បងធំមានឈ្មោះថាអាយចុងហ័រ ខ្លាំងពូកែខាងក្បាច់គុណ ឯប្អូនទីពីរមានឈ្មោះថាជ័រគួងតូវមានបញ្ញាឆ្លាតវៃ ចំណែកប្អូនពៅលីជីងចុងជាអាមាត្យតូចដែលពូកែចំអិនអាហារ។ អ្នកទាំងបីព្រោះតែដើម្បីស្វែងរកក្រុមមន្ដ្រីអាក្រក់ដែលតាមសំលាប់ និងអ្នកម្នាងដែលបាត់ខ្លួន ចៃដន្យជួបនឹងពេលវេលាផ្លាស់ប្តូរធ្វើឲ្យឆ្លងភពមក៤០០ឆ្នាំក្រោយ គឺនៅក្នុងទីក្រុងហុងកុង។ បុរសវៃឆ្លាតទាំង៣ បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ដែលពួកគេមិននឹកស្មានដល់ក្នុងជីវភាពបែបទំនើបរបស់មនុស្សសម័យថ្មី។

 


មើលទៅដូចជាទេវតាកំណត់ ស្រាប់តែពេលមួយពួកគេបែរជាបានជួបអ័ព្ទផ្សែង១០០ឆ្នាំមានម្តង ហើយនេះក៏ជាឱកាសចុងក្រោយដែលពួកគេអាចត្រលប់ទៅសម័យរាជវង្សម៉េងវិញ។ ការសម្រេចចិត្តថា គួរនៅទីនេះ ធ្វើជាមនុស្សសម័យថ្មី រឺក៏ត្រលប់ទៅវិញ បន្តរទប់ទល់នឹងវាសនាឈឺចាប់កាប់សំលាប់រវាងពួកគេទាំង៣នាក់ ឬយ៉ាងណា កុំភ្លេចតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ -សុក្រ វេលាម៉ោង១២ថ្ងៃត្រង់

 

Copyright © 2017 PNN TV. All Rights Reserved.