© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលបានការពេញនិយមខ្ពស់បង្អស់កាលពីឆ្នាំ២០១៤ ពេលនេះកំពុងស្ថិតនៅក្នុងដៃក្រុមផលិតកម្មវិធីរបស់ទូរទស្សន៍PNNហើយ។ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ដែលនាំមុខគេផ្នែកភាពយន្តក្នុងស្រុកបានអះអាងថា រឿងភាគទូរទស្សន៍មួយថ្មីនេះ គឺជាការបំបែកប្រវត្តិថ្មីមួយទៀតសម្រាប់PNN ក៏ដូចជាវិស័យភាពយន្តវីដេអូទំាងមូលនៅឆ្នាំ២០១៨។
«យើងបានសិក្សាច្បាស់លាស់ ធ្វើអង្កេត សាកសួរ ស្ទង់មតិមុនពេលសម្រេចជ្រើសរើសរឿងប្រលោមលោកមកកម្លាយជារឿងភាគខ្នាតធំប្រចាំឆ្នាំ! ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ជាវណ្ណកម្មដ៏ពិសេសបង្ហាញពីការរស់នៅរបស់សង្គមអភិជន ទំនាស់រង្វង់ពាណិជ្ជកម្ម និងស្មោះត្រង់កម្ររកនៃមិត្តភាពដែលជាវត្ថុដ៏មានតម្លៃសម្រាប់ជូនទស្សនិកជនសិក្សា ពិចារណាផ្លាស់ប្តូរការប្រព្រឹតិ្តជាវិជ្ជមាន»
នាងបញ្ជាក់បន្ថែមទៀតថា PNNកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកផលិតសក្តសម ដែលអាចធ្វើយ៉ាងណាឆ្លើយតបទៅនឹងអ្នកគាំទ្ររាប់លាននាក់ដែលអានជក់ចិត្តនឹងរឿងនេះកាលនៅជាប្រលោមលោក។ PNNគឺជាប្រភពសោតទស្សន៍ ដែលមានកម្មវិធីកម្សាន្តសម្បូរបែបជាងគេមួយ ដែលដាក់ការវិនិយោគទ្រង់ទ្រាយធំនិងជាក់លាក់លើការលើកកំពស់ភាពយន្តវីដេអូខ្មែរ ក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធខ្មែរពិត។ចំណែកប្រលោកលោកថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ គឺជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសនសុធារីដែលមានភាពយន្តរឿង«ស្រទន់មន្តស្នេហ៍»ដ៏ល្បីត្រូវបានផលិតនៅឆ្នាំ២០១៧។
អ្នកនិពន្ធរូបនេះបានអោយដឹងថា Pnnគឺជាគោលដៅសម្រាប់ការសហការផលិតរឿង ហើយការផ្តល់សិទ្ធិទៅអោយទូរទស្សន៍នេះគឺជាមោទនភាពធំមួយសម្រាប់អ្នកនិពន្ធខ្មែរ។
«ខ្ញុំតែងតែចង់ឃើញប្រលោមលោករបស់ខ្ញុំផលិតជាវីដេអូហើយចរាចរណ៍គ្រប់បុស្តិ៍ ព្រោះនេះជាការនាំស្នាដៃយើងទៅដល់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន!ក្នងចំណោមនោះpnnជាស្ថាប័នមួយ អោយតម្លៃស្នាដៃអ្នកនិពន្ធក្នុងស្រុកហើយមានឆន្ទៈក្នុងការលើកស្ទួយវិស័យនេះជាមួយនឹងទំហំវិនិយោគគួរអោយទុកចិត្ត!យើងឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារទម្រាំសម្រេចថាយើងត្រូវតែពុះពារគ្រប់ឧបសគ្គហើយធ្វើអោយរឿងដ៏ធំមួយថ្មីនេះចេញរូបរាងឡើងអោយខាងតែបាន!»
«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មិនធ្លាប់បានបោះពុម្ពជាសៀវភៅម្តងណាឡើយ ប៉ុន្តែការអាននៅប្រលោមលោកSabayមានកំណត់ត្រាជាង៣លានដង ហើយក៏ជារូបបារម្មណ៍ពិសេសមិនធ្លាប់មានក្នុងចំណោមប្រលោមលោកក្នុងស្រុក។ ខ្សែរឿងនេះពណ៌នាអំពីសង្គមពាណិជ្ជកម្មនិងវិស័យធនាគារ ព្រមទំាងអាថ៌កំបាំងក្នុងក្រុមគ្រួសារអ្នកមានប្រាក់មានអំណាចដែលបង្កើតឆាកល្ខោនគ្រប់បែបយ៉ាងព្រោះតែគម្រោងការផ្ទាល់ខ្លួន។
កញ្ញាទូចបុប្ផាបន្ថែមថា ផលិតករជាច្រើនបានអានរឿងនេះហើយទទួលស្គាល់ថា ជាការផលិតដ៏លំបាកត្រូវការក្រុមមនុស្សច្រើនហើយមានសមត្ថភាពខ្ពស់ ត្រូវការថវិការធំ និងពេលវេលាវែង។
«PNNបានសម្រេចចិត្តថានឹងប្រឹងអត់លទ្ធភាពធ្វើយ៉ាងណាអោយកុនខ្មែរមិនចាញ់ស្នាដៃមកពីបរទេសនោះឡើយ!»
ដោយ៖