© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំផុតមិនធ្លាប់មាននៅកម្ពុជា Khmer-Thai Fight កាន់តែកៀកចូលមកដល់ ដោយសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃសៅរ៍ ទី២៥ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង៦ល្ងាចតទៅ។ នៅពេលនេះសមាសភាពដៃគូរប្រកួតសំខាន់ៗ ដែលសុទ្ធតែជាជើងខ្លាំងឆ្លងទ្វីប ក៏បានមានវត្តមានលើទឹកដីកម្ពុជាហើយដែរ។ ការមកដល់នៃកីឡាករបរទេសជាច្រើនរូបនេះត្រូវបានទទួលការស្វាគមន៍ពីសំណាក់ក្រុមការងាររបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន និងកំពុងត្រៀមខ្លួនចូលរួមកម្មវិធីសន្និសីទសារពត៌មាននៅភីអិនអិនផ្ទាល់។ នៅពេលជាមួយគ្នានេះ គេក៏ឃើញមានវត្តមានក្រុមការងាររៀបចំការប្រកួត និងអ្នកសារពត៏មានមកពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៣ថៃផងដែរ។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខ្លះៗដូចខាងក្រោម៖
ស្របពេលជាមួយគ្នានេះដែរ ជើងខ្លាំងម្ចាស់មេដាយស៊ីហ្គេមរបស់កម្ពុជាទាំងបួនរូបក៏មិនបណ្តោយខ្លួនតាមពេលវេលា គឺកាន់តែសម្រុកហ្វឹកហាត់បន្ថែមទៀត ត្រៀមទទួលដៃគូរ ដោយប្តេជ្ញាចិត្តយកឈ្នះអោយបាន។ នាគខ្មៅ ឃឹម ឌីម៉ា ម្ចាស់មេដាយមាសនាពេលថ្មីៗនេះ ក៏បានអំពាវនាវស្នើរដល់អ្នកដែលនិយមគាំទ្រវិស័យកីឡា ប្រដាល់ ចូលរួមគាំទ្រកីឡាករជាតិ ក្នុងព្រឹត្តិការណ៍ Khmer-Thai Fight នេះ៕
ដោយ៖