© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ពីតួឯកស្រីក្នុងរឿងវណ្ណៈស្នេហ៌ ដែលមានឈ្មោះថា ក្រាក់ធីន នៅក្នុងសាច់រឿងទាំងមូលនាងដើរតួជាតួឯកស្រីដែលត្រូវបានម្តាយធ្វើបាប ប៉ុន្តែក្មេងស្រីម្នាក់នេះនៅតែរឹងមាំ។ ពេលនេះភីអិនអិន សូមនាំអារម្មណ៍លោកអ្នកមកឃើញពីរូបភាពដែលពោរពេញដោយស្នាមញញឹមនៅជីវិតក្រៅឆាកក្នុងថ្ងៃទទួលសញ្ញាបត្ររបស់នាងបន្តិចសិន។
នៅក្នុងថ្ងៃនោះដែរគេឃើញមានវត្តមានរបស់តារាសម្តែងជើងចាស់Annethong, តារាសម្តែងMark Prin, Kimberley និងមិត្តភ័ក្តិជាច្រើនទៀតបានចូលរួមអបអរថ្ងៃពិសេសរបស់នាង។
ក្រាក់ធីនមានឈ្មោះពិតថា Diana Flipo (เดียร์น่า ฟลีโป) កើតនៅឆ្នាំ១៩៩៤ ដោយមានសញ្ជាតិពីរគឺ ថៃ និងបារាំង។ ក្រៅពីអាជីពជាតារាសម្តែង នាងក៏ជាតារាបង្ហាញម៉ូតផងដែរ។ នៅក្នុងឆ្នាំ២០១៦ នាងបានក្លាយជាតួឯកស្រីនាំមុខក្នុងរឿង វណ្ណៈស្នេហ៌ របស់ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៣ថៃ ជាមួយតួឯកប្រុស Pope Tanawat ហើយត្រូវបានភីអិនអិនទិញសិទ្ធិយកមកចាក់ផ្សាយបន្តរដោយបានប្រែសម្រួលជាភាសារខ្មែរ និងកំពុងទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់អ្នកទស្សនា។
សូមបញ្ជាក់ផងដែរថា រឿងវណ្ណៈស្នេហ៌ កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៦ល្ងាច។
ដោយ៖