© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាទូទៅ ប្រជាជនខ្មែរ ដូចជាមន្ត្រីរាជការ បុគ្គលិកបម្រើការងារតាមគ្រឹះស្ថានឯកជន សិស្ស និស្សិត តែងតែទទួលបានការឈប់សម្រាកលំហែកាយ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ប្រជាជនខ្មែរមួយចំនួន បានទៅដើរកម្សាន្តនៅតាមតំបន់ឆ្ងាយ ជិត តាមចិត្តប្រាថ្នា ប៉ុន្តែមានប្រជាជនមួយចំនួនទៀត ចង់ចំណាយពេលសម្រាកនេះ ដើម្បីទស្សនានូវទស្សនីយភាពល្អ ប្លែកភ្នែក ក្រៅតែពីទៅទស្សនាព្រឹត្តិការណ៍អុំទូកជាដើម។
ដូច្នេះ សម្រាប់លោកអ្នក នាង កញ្ញា ដែលមិនទាន់ដឹងថាត្រូវធ្វើអ្វីឲ្យលំហែអារម្មណ៍ ក្នុងឱកាសថ្ងៃសម្រាកបុណ្យជាតិនេះ គឺអាចអញ្ចើញទៅទស្សនា ភាពយន្តប្រវត្តិសាស្ត្រខ្មែរខ្នាតធំដ៏ល្អឯក រឿង «ហ្លួងព្រះស្តេចកន» នៅសាលមហោស្រពចេនឡា និងគ្រប់សាខាទាំងអស់នៃរោងភាពយន្ត Legend ក្នុងរាជធានីភ្នំពេញ ។ ការចាក់បញ្ចាំង នឹងចាប់ផ្តើមនៅថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ ២០១៧តទៅ ដោយក្នុង ១ថ្ងៃៗ មានបញ្ចាំង ៤ដង គឺម៉ោង ៩ព្រឹក,១២និង ៣០នាទីថ្ងៃត្រង់, ៤ល្ងាច និង ៧និង៣០ នាទីយប់។
កុំភ្លេច ចូលរួមទស្សនាភាពយន្តខ្មែរ រឿង «ហ្លួងព្រះស្តេចកន» ក្នុងព្រះរាជពិធីបុណ្យអុំទូក ឲ្យបានច្រើនកុះករ៕
ដោយ៖