© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទូក ឈ្មោះចង្ហាន់ហុយ មកពីខេត្តកំពង់ឆ្នាំង មានប្រវត្តិធ្លាប់ឈ្នះបានចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នាជាច្រើនឆ្នាំ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នារាជធានីភ្នំពេញ។ ទូក រហ័សនាមលឿនស្លេវគ្មានគូប្រៀបមួយនេះ ពិតជាពិបាករកគូប្រជែងបំបាក់ណាស់ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យជាតិដ៏ធំ ជារៀងរាល់ឆ្នាំ។
ចុះសម្រាប់ឆ្នាំនេះវិញ តើទូកចង្ហាន់ហុយ នឹងនៅតែអាចជាជ័យលាភីលេខ១ លើវិញ្ញាសាប្រណាំងទូកងនេះបានទៀតដែរ ឬទេ? តើទូកនេះ បានរៀបចំទាំងក្បួនយុទ្ធសាស្ត្រហ្វឹកហាត់ត្រៀមប្រកួត និងការរៀបចំពិធីតាមជំនឿសាសនាអ្វីខ្លះ នៅមុនពេលការប្រកួត ដែលគ្រោងនឹងចាប់ផ្តើម នាខែវិច្ឆិកាខាងមុខ?
ដោយសារតែមានចម្ងល់ទាំងនេះហើយ ទើបក្រុមការងារកម្មវិធី #ស៊ីអារម្មណ៍ របស់ភីអិនអិន បានចុះទៅកាន់ខេត្តកំពង់ឆ្នាំង ដោយផ្ទាល់ ដើម្បីធ្វើបទសម្ភាសន៍ និងផ្តិតយកនូវទិដ្ឋភាពការរៀបចំពិធីផ្សេងៗ របស់អ្នកស្រុក ដែលជាម្ចាស់នៃទូក ចង្ហាន់ហុយ។
ដូច្នេះ ដើម្បីដឹងច្បាស់ថាតើមានប្រពៃណី ទំនៀមទំលាប់សាសនា និងជំនឿយ៉ាងណាខ្លះ សូមកុំភ្លេចរង់ចាំទស្សនា នៅក្នុងកម្មវិធី #ស៊ីអារម្មណ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដែលផ្សាយជូនទស្សនា នៅថ្ងៃអាទិត្យ ទី ២៩ ខែតុលា ឆ្នាំ២០១៧នេះ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
ដោយ៖