ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨

រឿង «ហ្លួងព្រះស្តេចកន» ចាក់​ផ្សាយ​ឡើងវិញ​ ស្រប​ពេល​ពិធីបុណ្យ​ជាតិ​ខ្មែរ

២៤ តុលា ២០១៧

ភាពយន្តប្រវត្តិសាស្ត្រខ្មែរខ្នាតធំ រឿង «ហ្លួងព្រះស្តេចកន» ត្រូវបាន​ទទួលការ​គាំទ្រ​យ៉ាងខ្លាំង ពីសំណាក់​ប្រជាជន​ខ្មែរ ក្នុងអំឡុង​ពេល​ចាក់​បញ្ចាំងរយៈពេល​ជាង ១ខែ តាម​រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និង​ខេត្ត​សៀមរាប។ ប៉ុន្តែ​ទោះបីជាបាន​ចំណាយ​ពេល​ចាក់​បញ្ចាំងយូរជាង​ខ្សែភាពយន្តខ្មែរដទៃទៀតក៏ដោយ ក៏ «ហ្លួងព្រះស្តេចកន» នៅតែ​ទទួលបាន​ការ​ចាប់​អារម្មណ៍ពី​ប្រជាជន​ខ្មែរ ហើយ​មាន​ប្រជាជន​ខ្មែរ​ជាច្រើន នៅ​តែចង់​តាម​ដាន​ទស្សនា​ខ្សែភាពយន្តនេះជាថ្មីទៀត។ 

 

 

ដូច្នេះ ដើម្បីបំពេញ​តាម​សំណូមពររបស់​ប្រជាជន​ខ្មែរ ដែល​​​គាំទ្រខ្សែភាពយន្ត «ហ្លួងព្រះស្តេចកន» ផលិតកម្មត្រីសូល៍ភាពយន្ត បាន​សម្រេច​ចាក់បញ្ចាំងខ្សែភាពយន្តនេះឡើងវិញ​ ក្នុង​ឱកាសព្រះរាជពិធីបុណ្យ​អុំទូក ដែល​ជាបុណ្យ​ប្រពៃណីជាតិខ្មែរ។
 

រឿង «ហ្លួងព្រះស្តេចកន» នឹងត្រូវបញ្ចាំង ចាប់ពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៧តទៅ នៅសាលមហោស្រព​ចេនឡា រាជធានីភ្នំពេញតែមួយគត់។ សម្រាប់ការលក់​ និងកក់សំបុត្រ នឹង​ចាប់​ផ្តើម​នៅថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០១៧ នៅរោងមហោស្រពចេនឡា ដែល​មានទីតាំងនៅជាប់​ផ្សារដើមគរ ទីក្រុងភ្នំពេញ។ ចំណែកការចាក់បញ្ចាំង នឹងធ្វើឡើង ៤ដងក្នុងមួយថ្ងៃៗ គឺម៉ោង ៩ព្រឹក,១២និង ៣០នាទីថ្ងៃត្រង់, ៤ល្ងាច និង ៧និង៣០ នាទីយប់

Copyright © 2017 PNN TV. All Rights Reserved.