© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តដែលបានចូលរួមទស្សនា និងឆ្លើយសំណួរ ក្នុងរឿង «ហ្លួងព្រះស្តេចកន» ប្រហែលជាកំពុងតែទន្ទឹងរង់ចាំឱកាសមួយនេះហើយ! នោះ គឺការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការលើកទឹកចិត្ត ដល់ប្រិយមិត្ត ដែលបានឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវ បន្ទាប់ពីបានទស្សនាភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ ប្រចាំឆ្នាំ ២០១៧ រឿង «ហ្លួងព្រះស្តេចកន»។
ការចាប់រង្វាន់ នឹងធ្វើឡើង នៅថ្ងៃសៅរ៍ ទី ២១ ខែតុលា ឆ្នាំ ២០១៧ ក្នុងកម្មវិធីព័ត៌មានកម្សាន្ត លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់តទៅ។ ការចាប់រង្វាន់ សម្រាប់អ្នកឆ្លើយសំណួរត្រឹមត្រូវ ក្នុងរឿង «ហ្លួងព្រះស្តេចកន» នឹងធ្វើឡើងដោយសុក្រឹតភាពបំផុត ដោយមានវត្តមានចូលរួមជាសាក្សី ពីសំណាក់តារាសម្តែង លោក រស់ សោភ័ណ (តួស្តេចកន) អ្នកស្រី ឌី សាវ៉េត (តួម្តាយស្តេចកន) ឯកឧត្តម ម៉ៅ អាយុទ្ធ (អ្នកដឹកនាំ) និងលោក សោម ឆាយ៉ា (អគ្គនាយករងនៃស្ថានីយទូរទស្សន៍ ភីអិនអិន)។
នៅក្នុងកម្មវិធីព័ត៌មានកម្សាន្តនោះដែរ ក៏មានបទសម្ភាសន៍ជាមួយអ្នកជំនាញ ដែលបានធ្វើការផ្ទៀតផ្ទាត់ និងកែសម្រួលចម្លើយ ពីទស្សនិកជនរបស់រឿង «ហ្លួងព្រះស្តេចកន» រួមទាំងបទសម្ភាសន៍ជាមួយ តារាកិត្តិយស ដែលជាតួសម្តែងក្នុងរឿង «ហ្លួងព្រះស្តេចកន» ផ្ទាល់តែម្តង។ បន្ទាប់មក ឯកឧត្តម ម៉ៅ អាយុទ្ធ និងលោក សោម ឆាយ៉ា នឹងធ្វើជាសក្ខីភាព ដើម្បីចាប់រង្វាន់ស្វែងរកអ្នកឈ្នះរង្វាន់ ចំនួន ៤៥នាក់។
សូមបញ្ជាក់ថា រង្វាន់ទាំងអស់ រួមមាន ៖
ដោយ៖