© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុង ដែលមានភាពល្បីសុះសាយ ក្នុងឆ្នាំ ២០១៧នេះ គឺរឿង «ស្នេហានារី Office សម័យថ្មី» នឹងមានវត្តមានលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី ១៧ខែតុលា ឆ្នាំ២០១៧នេះតទៅហើយ។ ដូច្នេះ ជារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ដល់ម៉ោង ១រសៀល ទស្សនិកជន នឹងទទួលបានចំណីចក្ខុ ព្រមទាំងចំណេះដឹងប្លែកៗ តាមរយៈសាច់រឿង ដែលបង្ហាញពីភាពរឹងមាំរបស់នារី ដែលធ្វើការនៅក្នុងការិយាល័យសម័យទំនើប។
ខុសពីរឿងផ្សេងទៀត ដែលនារីភាគច្រើន ចូលចិត្តប្រើមនោសញ្ចេតនាផ្តោតទៅលើរឿងស្នេហា ប៉ុន្តែរឿង «ស្នេហានារី Office សម័យថ្មី» បែរជាបង្ហាញពីភាពរឹងប៉ឹងរបស់សុភាពនារី ដែលសុខចិត្តនៅលីវ មិនខ្វល់ពីស្នេហា ហើយប្រើជីវិតជាអ្នកដឹកនាំយ៉ាងពោរពេញទៅដោយជំនាញ និងទេពកោសល្យ។
ប៉ុន្តែទោះជាយ៉ាងណា នារីឯករាជ្យទាំងនោះ នៅតែត្រូវការស្មាដ៏រឹងមាំមួយ សម្រាប់បន្តដំណើរជីវិតរបស់នាង។ តើហេតុអ្វី បានជានារីដែលពូកែក៏ពូកែ ស្អាតក៏ស្អាតទាំងនេះ មិនចាត់ទុកស្នេហាថាជារឿងសំខាន់? តើបុរសដែលស្រលាញ់នាង បានប្រឹងប្រែងប្រើយុទ្ធសាស្ត្របែបណាខ្លះ ទើបអាចយកឈ្នះសេចក្តីស្នេហារបស់នាងបាន? ជុំវិញចម្ងល់ទាំងនេះ ចម្លើយនឹងត្រូវបកស្រាយនៅក្នុងរឿង «ស្នេហានារី office សម័យថ្មី» ដែលមានផ្សាយជូន លើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមទស្សនាឈុតខ្លីៗ៖
ដោយ៖