© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ផ្ទះជាជម្រកដ៏សំខាន់ សម្រាប់មនុស្សគ្រប់គ្នា។ ក្រុមគ្រួសារនីមួយៗ តែងតែចង់ឲ្យផ្ទះរបស់ខ្លួន មានលក្ខណៈទាក់ទាញ ជាសោភ័ណដែលគួរឲ្យចង់រស់នៅប្រកដោយសុភមង្គល។ គ្រួសារខ្លះ បានជ្រើសរើសលាបពណ៌ផ្ទះ ទៅតាមចំណូលចិត្ត ប៉ុន្តែមានខ្លះទៀត ក៏លាបទៅតាមការគិតថាឲ្យសមទៅតាមភូមិ ឃុំ ដែលខ្លួនរស់នៅ។ គ្រួសារខ្លះ ក៏បានគិតគន់គូរ ពីរឿងហុងស៊ុយ មុនពេលលាបព័ណ៌ផ្ទះទាំងនោះផងដែរ។
កត្តានេះ នៅតែជាប្រធានបទដ៏ចម្បងដែលប្រជាជនខ្មែរ ចាប់អារម្មណ៍ ចង់ដឹង ចង់តាមដាន។ ដូច្នេះហើយ ទើបនៅសប្តាហ៍នេះ អ្នកគ្រូណាលី អ្នកជំនាញផ្នែកហុងស៊ុយរបស់កម្មវិធី ហុងស៊ុយបែបវិទ្យាសាស្ត្រ នឹងបកស្រាយពីចម្ងល់ជុំវិញការប្រើប្រាស់ពណ៌ផ្ទះទាំងនេះ ដើម្បីឲ្យស្របទៅតាមធាតុរបស់មនុស្សម្នាក់ៗ។
ទស្សនាឈុតខ្លះៗ៖
ចង់ដឹងថា តើប្រើពណ៌ផ្ទះបែបណា ទើបមានហុងស៊ុយ លុយចូលផ្ទះហូរដូចទឹក, សូមកុំភ្លេចទស្សនា កម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រ នៅថ្ងៃសៅរ៍ ទី ១៤ ខែតុលានេះ ចាប់ពីវេលាម៉ោង ៧ ដល់ម៉ោង ៧និង៣០នាទីល្ងាច នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖