ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨

រឿងភាគបុរាណ TVB «ទេវបុត្រណាចារ»

១២ តុលា ២០១៧

រឿង«ទេវបុត្រណាចារ» គឺជារឿងដែលនិយាយ ពីកុមារទេពម្នាក់ ដែលត្រូវបណ្តាសារពីព្រះនាងគង់ស៊ីអ៊ីម ឲ្យមកកើតជាមួយនឹងម្តាយ ដែលជាប្រពន្ធមេទ័ព នៅឋានកណ្តាល។ ណាចា ត្រូវបានក្រុមគ្រួសារឪពុកស្អប់ខ្ពើម ដោយសារតែម្តាយគេត្រូវពរពោះដល់ទៅជាង ៣ឆ្នាំ ទើបកើតគេចេញមក។ តាមពិតណាចា ជាមនុស្សធម្មតា ប៉ុន្តែមានវេទមន្តពិសេស ដោយគេអាចជិះកងភ្លើង ហោះហើរបាន និងប្រើយុទ្ធសិល្ប៍បាន។ ណាចា ក៏មានមិត្តក្តិជិតស្និទ្ធ ២នាក់ផ្សេងទៀត ដែលសុទ្ធតែជាមនុស្សដែលគេមិនចូលចិត្ត ប៉ុន្តែពួកគេ ម្នាក់មានភ្នែក ៣ និងម្នាក់ទៀត មានស្លាបអាចហោះបានដែរ។ ៣នាក់ ណាចា និងមិត្តរបស់គេ តែងតែត្រូវគេធ្វើបាបជាប្រចាំ ប៉ុន្តែពេលមួយ ពួកគេបានធ្វើរឿងយ៉ាងអស្ចារ្យ ដោយអាចកម្ចាស់បីសាចចចក ស៊ូតាជី ដែលបន្លំខ្លួនជាស្រីស្អាត ធ្វើជាស្នំឯករបស់ស្តេច។ ទោះជាបែបណាជីវិតរបស់ពួកគេទាំងបីតែងតែជួបឧបសគ្គជានិច្ច ប៉ុន្តែពួកគេទាំង ៣ ត្រូវតស៊ូគ្រប់បែបយ៉ាង រហូតដល់ឈ្នះចិត្តព្រះម៉ែគង់ស៊ីអ៊ីម ហើយត្រូវបានតែងតាំងឲ្យក្លាយជាទេវតាវិញ។ 

 

តើណាចា បានប្រឹងប្រែងបែបណាខ្លះនៅឋានមនុស្ស ទើបអាចក្លាយជាទេវតា មានឈ្មោះល្បីក្នុងប្រទេសចិន ដល់សព្វថ្ងៃ? 

 

 

តួសម្តែង៖ Benny Chan (Na-tsa), Chin Kar-lok (Yeung Jin) Irene Wan (So Dan-kei)

 

ផ្សាយជូនទស្សនា៖ ចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១-១២ថ្ងៃត្រង់។ 

Copyright © 2017 PNN TV. All Rights Reserved.