© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគខ្មែរ «ពស់កេងកង» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជិតចូលមកដល់ភាគបញ្ចប់ នៅថ្ងៃទី ១៧ តុលាខាងមុខនេះហើយ។ ដោយឡែក រឿងភាគខ្មែរថ្មី ដែលត្រូវចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តបន្ទាប់ គឺរឿង «សូផាត» ដោយរឿងមួយនេះ ត្រូវបានផលិត មានចំនួន ៤០ភាគ។ ដូច្នេះសម្រាប់ប្រិយមិត្តទស្សនិកជន ដែលគាំទ្ររឿងប្រលោមលោកមួយនេះ សូមកុំភ្លេចរង់ចាំទស្សនាជារឿងភាគវិញម្តងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
រឿង «សូផាត» នឹងផ្តល់ជូនទស្សនិកជននូវរូបភាពត្រជាក់ភ្នែក ភាពប៉ិនប្រសប់របស់តារាសម្តែង និងបានបង្ហាញពីទិដ្ឋភាពប្លែកៗ ត្រូវនឹងសម័យកាលនៃសាច់រឿង។
តារាសម្តែងនៅក្នុងរឿងនេះ មានដូចជា លោកទេព រិនដារ៉ូ (សួន) អ្នកស្រី ប៉ែន សុផានី (យ៉ាន សារីន) លោក មឿនឯក សុភារិទ្ធ (សូផាត) កញ្ញា លី គីម (ម៉ាន យ៉ាន) រួមនិងតារាល្បីៗជាច្រើនទៀត។
«សូផាត» គឺជារឿងប្រលោមលោកទី ២ហើយ បន្ទាប់ពីរឿង «ទុំទាវ» ដែលត្រូវបានផលិតចេញជារឿងភាគ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ ដើម្បីចូលរួមលើកតម្កើងអក្សរសិល្ប៍ខ្មែរ ភីអិនអិន ក៏នៅមានគម្រោងជាបន្តបន្ទាប់ទៀត ក្នុងការផលិតរឿងដែលជាស្នាដៃនិពន្ធរបស់កវីជើងចាស់ និងស្នាដៃផលិតថ្មី ធ្វើយ៉ាងណាអោយទស្សនិកជនទទួលបាននូវគ្រប់រសជាតិ និងចំណីចក្ខុប្លែកៗ។
រឿង «សូផាត» នឹងត្រូវចាក់ផ្សាយ ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧តទៅ វេលាម៉ោង ៧ និង៥០នាទី ដល់ម៉ោង ៩ យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ពុធ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «ពស់កេងកង»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖