ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧

រឿងភាគខ្មែរ «សូផាត»

០៩ តុលា ២០១៧

រឿង «សូផាត» ជារឿងបង្ហាញពីជីវិតរបស់ក្មេងកំព្រាម្នាក់ដែលឪពុកខ្លួនបានបោះបង់ចោលម្តាយដែលកំពុងតែមានផ្ទៃពោះ រួចទៅធ្វើការនៅទីក្រុងភ្នំពេញ។ ក្រោយមកបន្ទាប់ពីម្តាយសូផាត បានបង្កើតសូផាតរួចហើយ ក៏បានលេចលឺដំណឹងមកថា ឪពុករបស់ខ្លួនគឺលោក សួន បានទៅរៀបការជាមួយប្រពន្ធថ្មី ធ្វើអោយម្តាយរបស់សូផាតឈឺចិត្តជាខ្លាំងក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ សូផាត ក៏បានទៅរស់នៅក្នុងវត្តរហូតដល់ធំពេញវ័យ ក៏បានសុំព្រះចៅអធិការវត្តទៅតាមរកឪពុករបស់ខ្លួននៅឯទីក្រុង។ ព្រះចៅអធិការ ក៏បានប្រគល់ចិញ្ចៀនពេជ្រ ដែលឪពុករបស់សូផាត ប្រគល់ទៅអោយម្តាយសូផាតដើម្បីបញ្ចាំចិត្ត។ ចិញ្ចៀនមួយវង់នេះហើយទើបធ្វើអោយសូផាតអាចរកឪពុកឃើញ។ តើសូផាតនឹងមានជីវិតតស៊ូបែបណាខ្លះទម្រាំបានជួបជាមួយឪពុកបង្កើតរបស់ខ្លួន? 

 

 

តួសម្តែង៖ មឿនឯក សុភារិទ្ធ (សូផាត) កញ្ញា លី គីម (ម៉ាន យ៉ាន)


ផ្សាយជូនទស្សនា៖ ចាប់ពីថ្ងៃទី ១៨ ខែតុលា រៀងរាល់ថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង ៨-៩យប់។ 

Copyright © 2017 PNN TV. All Rights Reserved.