© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ «នារីក្នុងភ្លើងគំនុំ» ដែលប្រិយមិត្តកំពុងតែតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ វេលាម៉ោង៦ ដល់ម៉ោង ៧យប់ នឹងត្រូវបន្ថែមថ្ងៃសម្រាប់ចាក់ផ្សាយគឺ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រតែម្តង វេលាម៉ោងដដែល ចាប់ពីថ្ងៃទី ០៩ ខែតុលានេះតទៅ។ មូលហេតុនៃការបន្ថែមម៉ោងនេះ គឺដើម្បីឆ្លើយតបទៅតាមសំណូមពរ ពីសំណាក់ប្រិយមិត្តទស្សនិកជន ដែលគាំទ្រភាគយន្តភាគថៃ ដ៏គួរឲ្យជក់ចិត្តនេះ។
«នារីក្នុងភ្លើងគំនុំ» គឺជាខ្សែភាពយន្តដែលមានការគាំទ្រពីសំណាក់ទស្សនិកជនជាខ្លាំង ហើយឈុតឆាកកាលពីម្សិលម៉ិញនេះ រឹតតែធ្វើអោយប្រិយមិត្តចង់តាមដានជាបន្ត ដោយសារតែតួឯកប្រុសគឺ Pope បានទិញខ្សែដៃស្រស់ស្អាតមួយខ្សែជាអំណោយដល់តួឯកស្រីគឺនាង រីសា ដែលនាងបានជួយសម្រេចកាងារធំអោយក្រុមហ៊ុន ហើយក៏ដើម្បីចូលរួមក្នុងពិធីជប់លៀងផងដែរ។
តួឯកប្រុស៖ Pope (ក្នុងរឿង នារីក្នុងភ្លើងគំនុំ)
តួឯកស្រី៖ រីសា (ក្នុងរឿង នារីក្នុងភ្លើងគំនុំ)
ដោយឡែក នៅក្នុងថ្ងៃនេះវិញ ប្រិយមិត្តនឹងរឹតតែជក់ចិត្តជាមួយភាគថ្មី ដោយរីសានឹងមានគម្រោងជាច្រើនទៀតក្នុងការកម្ចាត់គ្រួសារ និងក្រុមហ៊ុនគេ។ ដំណាលគ្នានឹងការរៀបគម្រោងនេះ រីសាក៏ត្រូវឈឺខ្លួនមិនអន់ដែរ។ ចុះតើរីសានឹងមានគម្រោងអ្វីខ្លះទៀត? តើគម្រោងរបស់នាងនឹងអាចធ្វើអោយក្រុមហ៊ុនបាក់មុខដែរទេ?
សូមកុំភ្លេចតាមដានទស្សនារឿង «នារីក្នុងភ្លើងគំនុំ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសម្រាប់ភាគថ្មីសូមចុច៖
ដោយ៖