© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីប្រគំតន្ត្រីនារសៀលថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានមកដល់ទៀតហើយ គឺកម្មវិធីតន្ត្រី Freshy Happy Concert។ ការមកដល់នៃសប្តាហ៍ថ្មីនេះដែរ ទស្សនិកជន នឹងបានទស្សនាការបកស្រាយចម្រៀងដ៏សែនពីរោះ ពីតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសំឡេងយូរឆ្នាំមកហើយ ប៉ុន្តែហាក់នៅតែមានការគាំទ្រជាខ្លាំងដដែលសម្រាប់រូបគាត់។ នោះគឺ លោក ហ្សូណូ តារាចម្រៀងសំនៀងផ្អែម ស្រាលស្រទន់ ជាប់ចិត្ត ស្តាប់មិនចេះជិនណាយ ដែលវត្តមានរបស់លោក នឹងមកបំពេរអារម្មណ៍ហ្វេនៗនាពេលសម្រាកចុងសប្តាហ៍ឲ្យកាន់តែមានភាពរីករាយស្រស់ថ្លា។ អមជាមួយនឹង ការប្រគំឡើងនូវសូរ្យតន្ត្រី ក្រោមឧបករណ៍ភ្លេងដ៏ពីរោះ សុីទៅនឹងសំលេងដ៏ក្រអួនក្រអៅរបស់ នឹងត្រៀមឆក់យកបេះដូងទស្សនិកជនឲ្យទស្សនាជក់ចិត្តជាក់ជាមិនខាន។
តារាកិត្តិយស លោក ហ្សូណូ
លើសពីនេះទៀត តារាចម្រៀងស្រីប្រុសដល់ទៅ ៣ រូប ក៏នឹងត្រៀមខ្លួន ឡើងមកអង្រួនឆាកតន្ត្រីដើម្បីបន្ថែមឲ្យកម្មវិធីកម្សាន្តនាចុងសប្តាហ៍នេះ កាន់តែពោរពេញស្រស់ថ្លា។ វត្តមានពួកគាត់ទាំងអស់នោះ រួមមានដូចជា កញ្ញា ឆយី, លោក អាន គុណកូឡា និងកញ្ញា ពុទ្ធិកា ដែលជាតារាទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗ។ ពីតារាទាំងបីដួងនេះ មិនត្រឹមតែអាចបកស្រាយនឹងបទចម្រៀងពីរោះៗកំដរអារម្មណ៍លោកអ្នកនោះទេ ពួកគាត់ថែមទាំងមានទេពកោសល្យក្នុងការសម្តែង ឲ្យសុីទៅតាមសាច់រឿងនៃបទចម្រៀងទៀតផង។
តារាកិត្តិយស កញ្ញា ឆយី
តារាកិត្តិយស លោក អាន គុណកូឡា
តារាកិត្តិយស កញ្ញា ពុទ្ធិកា
សូមរង់ចាំទស្សនារីករាយនូវកម្មវិធីនារសៀលចុងសប្តាហ៍នេះ តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ១៧ ខែតុលា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ