© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលទន្ទឹងការមកដល់នៃឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិនជារៀងរាល់ចុងសប្តាហ៍នោះ បានមកដល់ទៀតហើយ ពីកម្មវិធីតន្ត្រី Boostrong Rock 2K21 ។ ដើម្បីជាការផ្តល់ជូន នូវពេលវេលាឲ្យកាន់តែរីករាយ និងស្រស់ស្រាយខ្លាំងឡើងនោះ នាសប្តាហ៍ថ្មី នារសៀលថ្ងៃសៅរ៍នេះដែរ ទស្សនិកជននឹងទទួលបាននូវការទស្សនាការបកស្រាយចម្រៀងដ៏ពីរោះៗជាប់ចិត្ត ពីយុវសិល្បៈករស្រីមួយរូប ដែលកំពុងតែមានឈ្មោះ បោះសំឡេង និងធ្លាប់បានទទួលជ័យលាភីក្នុងការប្រលងចម្រៀងនានាផងដែរ។ នោះគឺ កញ្ញា សុវត្ថិ ឌីធារីកា ដែលការមកដល់លើកនេះ កញ្ញា ក៏នឹងពាំនាំយកនូវបទចម្រៀង ដែលបានជ្រើសរើសសុទ្ធសឹងជាបទសំណព្វចិត្តរបស់អ្នកគាំទ្រ ហ្វេន មកធ្វើការបកស្រាយជូនទស្សនាកម្សាន្ត។ ជាមួយគ្នានេះដែរ ពីតារាចម្រៀងស្រីសំឡេងស្រួយ ខ្ពស់ស្រឡះ ស្រអែមស្រស់រូបនេះ ក៏នឹងមានវត្តមានដ៏ពិសេសមួយរូបទៀត គឺលោក ខាន់ ជែមស៍ តារាចម្រៀងសំឡេងផ្អែម ដែលត្រូវការគាំទ្រជាច្រើនឆ្នាំពីមហាជនក្នុងវិស័យសិល្បៈ។
តារាកិត្តិយស កញ្ញា សុវត្ថិឌី ធារីកា
តារាកិត្តយស លោក ខាន់ ជែមស៍
តារាចម្រៀង ម្ចាស់សំនៀងបទ «បុប្ផាក្រពុំ» លោក ជែមស៍ ក៏បានត្រៀមនាំយកនូវកម្រងបទចម្រៀងបែបមនោសញ្ចេតនាដែលលោកអ្នកធ្លាប់បានស្តាប់ មកធ្វើការបកស្រាយឡើងវិញ រួមទាំងបទល្បីៗនាសម័យថ្មីផងដែរ។ ដើម្បីញុំាងឲ្យកម្មវិធីតន្ត្រីមើលទៅកាន់តែមានរសនិយម និងពោរពេញទៅដោយភាពផ្អែមល្ហែមជូនទៅអ្នកទស្សនានោះ ក៏មាននូវការបន្ថែមនូវវត្តមាន តារាចម្រៀងស្រីស្អាត កញ្ញា ធា រ៉ានី និងក្រុមតន្ត្រីរ៉កមួយក្រុមទៀត ដែលមានឈ្មោះថា ស្នូលតន្ត្រី អមដោយសមាជិកក្រុមប្រុសស្អាត ៤ រូប។
តារាកិត្តិយស កញ្ញា ធា រ៉ានី
តារាកិត្តយស ក្រុមតន្ត្រីរ៉ក ស្នូលតន្ត្រី
ពួកគាត់ នឹងធ្វើការប្រគុំបទភ្លេងជាលក្ខណៈរ៉ក ញាក់កន្ត្រាក់អារម្មណ៍ជាមួយនឹងសំលេងស្រែកទៅតាមចង្វាក់ភ្លេងផងដែរ។ កុំពេលវេលាដ៏រីករាយ កម្សាន្តនាងចុងសប្តាហ៍នេះរំលងផុតពីចក្ខុទស្សនិកជន សូមរង់ទស្សនាការផ្សាយផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី Boostrong Rcok 2K21 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១៦ ខែតុលា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ