© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណឹងល្អសម្រាប់ព្រះរាជានគរសុង ដែលបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនៅពេលនេះ ស្នំឯកឈិន ក្រោយពីរងរបួសដួលមក ត្រូវបានពិនិត្យឲ្យឃើញថា កំពុងតែពរពោះព្រះរាជបុត្ររបស់ស្តេចនគរសុង។ ស្នំឯកលីវ ដែលជានារីមានចិត្តទូលាយ មានក្តីរីករាយយ៉ាងខ្លាំង ដោយបានបំពេញបំណងរបស់មនុស្សដែលខ្លួនស្រឡាញ់។
ថ្ងៃដែលទទួលដំណឹងល្អនេះ ក្នុងព្រះរាជវាំងក៏មានការរៀបចំជាពិធីជប់លៀងមួយ ដើម្បីអបអរសាទរដែលស្នំឯកឈិន មានព្រះគក៌ ។ ព្រះរាជា មន្ត្រីវាំង ព្រមទាំងស្នំឯកជាច្រើននាក់ បានចូលរួមក្នុងពិធីដោយម្នាក់មានទឹកមុខសប្បាយរីករាយ ។
ខុសត្រង់តែ ស្នំឯកគួយ ដែលជាមនុស្សស្រីមានចិត្តចង្អៀតចង្អល់ ច្រណែន មិនចង់ឲ្យមានអ្នកណាលើខ្លួននោះ បានរៀបចំអំណោយមួយ ដើម្បីជូនទៅដល់ស្នំឯកឈិន។ ស្នំឯកលីវ និងព្រះរាជា ក្រោយពីបានឃើញអំណោយបន្តោងគុជរបស់ស្នំឯកគួយ កើតចិត្តក្តៅក្រហាយ រហូតធ្វើឲ្យស្នំឯកលីវ មានរបួសស្នាមទៀតផង។
ជាដំណឹងល្អមួយទៀត សម្រាប់ព្រះរាជា ក្រោយពីពេទ្យហ្លួងពិនិត្យស្នាមរបួសស្នំឯកលីវ ក៏ផ្តើមចេញសញ្ញាមានអាការៈទ្រង់មានគក៌ដំណាលគ្នានឹងស្នំឯកឈិនផងដែរ។ ព្រះរាជា មានព្រះទ័យរីករាយជាពន់ពេក ដែលមានស្នំឯកពីរ ទ្រង់ពរពោះក្នុងពេលតែមួយបែបនេះ។
ចង់ដឹងថា តើសាច់រឿងនៅក្នុងភាគនេះ នឹងបង្ហាញឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង« ម្ចាស់ក្សត្រីយ៍រាជវង្សសុង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម
ដោយ៖ សិរីរដ្ឋ