© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាគថ្ងៃនេះ! ខៀវ ត្រូវអ្នកភូមិលើកលែងទោសវិញ ក្រោយពីធ្វេសប្រហែសបណ្តាលឲ្យជន្លេនរាប់រយក្បាលត្រូវស្ងួតស្លាប់អស់។ ជុមភូ បានខំដាក់ចិត្តមើលថែជន្លេនទាំងអស់នេះ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែបែរជាត្រូវខៀវធ្វើឲ្យខូចអាសារបង់អស់ទៅវិញ។
ដោយសារតែមិនចង់នៅប្រឈមមុខទទួលកំហុស ខៀវ បានសម្រេចចិត្តចាកចេញពីស្រុកត្រឡប់ទៅទីក្រុងម្តងទៀត ប៉ុន្តែដោយសារតែពេលវេលាមិនអំណោយផល គេក៏នៅតែមិនអាចចេញផុតពីទឹកដីកំណើតរបស់គេជាលើកទីពីរបានដដែល។ ជុមភូ ចិត្តមិនដាច់នឹងមើលឃើញខៀវដើរចេញពីដីចំការឡើយ បើទោះបីជានាងមានចិត្តខឹងយ៉ាងណាក៏ដោយ។
ដើម្បីលុបលាងកំហុសដែលបានធ្វើឡើង ខៀវត្រូវជុមភូដាក់ទោសដោយឲ្យសម្អាតរោងជន្លេនឲ្យស្អាតឡើងវិញ និងត្រូវរៀនសូត្រពីវិធីថែទាំជន្លេនឲ្យបានល្អ។
លើកនេះ ខៀវទទួលយកការដាក់ទោសរបស់ជុមភូ ទាំងចិត្តធុញថប់ ប៉ុន្តែដើម្បីយកឈ្នះទៅលើមនុស្សស្រីម្នាក់បាន ខៀវត្រូវតែតាំងចិត្តធ្វើឲ្យបានល្អ និងមិនឲ្យអ្នកណាមើលងាយសមត្ថភាពទៀតទេ។
ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត ខៀវ នឹងបានផ្លាស់ប្តូរច្រើនដោយចេះសម្របខ្លួនជារៀបអ្នកស្រែចំការ និងធ្វើកិច្ចការជាច្រើនដែលធ្វើឲ្យជុមភូនឹកស្មានមិនដល់។ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហ៍ក្រមុំឦសាន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ