© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សប្តាហ៍ថ្មី ចំណីអារម្មណ៍ប្លែកជាងមុន ពីកម្មវិធីប្រគុំតន្ត្រី Freshy Happy Concert ដែលចំណងដៃសម្រាប់ចុងខែកញ្ញានេះ គឺនឹងនាំយកនូវភាពសប្បាយរីករាយពីវត្តមានតារាចម្រៀងដែលកំពុងពេញនិយម។ សម្រាប់រសៀលថ្ងៃអាទិត្យនេះដែរ Idol ពីររូប ដែលទស្សនិកជនបានស្គាល់រួចមកហើយនោះគឺ អ្នកនាង ពេជ្រ សោភា និងលោក យឿន សូត្រអនុស្សាវរីយ៍ នឹងបង្ហាញវត្តមានដោយនាំយកបទចម្រៀងពីរោះៗជាប់ចិត្ត បម្រើជូនទៅដល់អ្នកគាំទ្រ។
តារាកិត្តិយស អ្នកនាង ពេជ្រ សោភា
តារាកិត្តិយស លោក យឿន សូត្រអនុស្សាវរីយ៍
បទចម្រៀង និងក្បាច់រាំថ្មីៗ ដែលត្រូវបានត្រៀមឡើងដោយអ្នកនាង ពេជ្រ សោភា នឹងបង្ហាញជាមួយនឹងកាយវិការដ៏រស់រវើក លាយឡំនឹងភ្លើងពណ៌ដ៏ស្រស់ស្អាតនៅលើឆាកតន្ត្រី។ ដោយឡែក សម្រាប់វត្តមានរបស់លោក អនុស្សាវរីយ៍ ម្ចាស់បទ ទីងមោង មនោសញ្ចេនាដ៏ល្បីវិញ លោកនឹងត្រៀមយ៉ាងពិេសស នូវកម្រងបទចម្រៀងស្នេហា លួងលោមបំពេរអារម្មណ៍ទស្សនិកជនឲ្យរីករាយទៅតាមចង្វាក់ លាន់លឺរំពងពេញឆាកតន្ត្រីទាំងមូល។ មិនតែប៉ុណ្ណោះ ក្រៅពីវត្តមានតារាល្បីទាំងពីរដួងខាងលើហើយ ពីកម្មវិធីតន្ត្រីក៏នឹងបានអញ្ជើញសិល្បៈករ២រូបបន្ថែមទៀត គឺកញ្ញា ណានណាន និងលោក ចាប សក្ខណា ដែលចូលខ្លួនមកញុំាងកម្មវិធីឲ្យកាន់តែពោរពេញដោយភាពអស្ចារ្យថែមមួយកម្រិតទៀត។
តារាកតិ្តយស កញ្ញា ណានណាន
តារាកិត្តិយស លោក ចាប សក្កណា
ពួកគាត់ ក៏ជាតារាដែលកំពុងតែទទួលបានការគាំទ្រនូវទឹកដមសំនៀងពីរោះមិនចាញ់គ្នាប៉ុន្មានទេ ដែលការចូលរួមលើកនេះ ពួកគាត់នឹងជ្រើសរើសយកនូវយកនូវបទចម្រៀង ដែលកំពុងតែពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ សូមកុំភ្លេចរង់ចាំទទួលយកនូវពេលវេលារីករាយតាមរយៈការទស្សនាកម្មវិធីតន្ត្រី Freshy Happy Concert ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ