© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គ្រប់គ្នា បានយល់ច្រឡំថា ក្លៃរ៉ុង និងកាន់តាផុន គឺមានឈាមឪពុកតែមួយ ដែលជាផាត់ថៃថេបថង តួល្ខោនយីកេ ប៉ុន្តែពួកគេនៅមិនទាន់ដឹងថា តើការពិតនៃកំណើតគូសង្សារមួយគូនេះបែបណានោះទេ? កាន់ យល់ថាខ្លួនបានសាងអំពើបាបដាក់ប្អូនស្រីរបស់ខ្លួន ក៏សម្រេចចិត្តសាងផ្នួស ដើម្បីលាងកម្ម ហើយចំណែកឯក្លៃរ៉ុង បង្ខំចិត្តសម្លាប់ខ្លួន ដោយសារគិតថា ខ្លួនកំពុងតែពរពោះកូនជាមួយបងប្រុសបង្កើត។
ការពិតដែលអាចបកស្រាយចេញពីមនុស្សម្នាក់បាន គឺមីងរ៉ាន់ជួន ដែលត្រូវជាម្តាយបង្កើតរបស់ក្លៃរ៉ុង ហើយមកដល់ពេលនេះ ដោយសារតែជីវភាពគ្រួសារក្រីក្រ គាត់ត្រូវធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត។ មីងរ៉ាន់ជួន បានបន្សល់ទុកនូវចម្ងល់ជាច្រើន ដែលគ្រប់គ្នាមិនទាន់បានដឹង ហើយអាចនឹងធ្វើឲ្យមនុស្សពីរនាក់មិនអាចជួបគ្នាជាប្តីប្រពន្ធអស់មួយជីវិត។
ដួងមុនី ដែលត្រូវជាម្តាយចិញ្ចឹមរបស់ក្លៃរ៉ុង បែរជាមានអារម្មណ៍ថាធូរចិត្ត ព្រោះតែអាថ៌កំបាំងដូចជាត្រូវស្លាប់ទៅតាមមីងរ៉ាន់ជួនដូច្នោះដែរ។ គាត់ព្យាយាមស៊ូលាក់បាំងគ្រប់គ្នា ព្រោះតែខ្លាចបាត់បង់ក្តីស្រឡាញ់ពីក្លៃរ៉ុង។ ដំណើរសាច់រឿង នៅក្នុងភាគនេះ តួអង្គ ក្លៃរ៉ុង និងកាន់តាផុន ត្រូវសម្រេចចិត្តរស់នៅផ្សេងពីគ្នា ដោយម្នាក់ដាក់ចិត្តថានឹងសាងផ្នួសអស់មួយជីវិត ឯម្នាក់ទៀតចង់បញ្ចប់ជីវិតខ្លួនឯង។
តើអ្នកណា នឹងចូលមកបកស្រាយការពិតជំនួសមីងរ៉ាន់ជួន ដើម្បីលុបចោលនូវការយល់ច្រឡំពីរឿងប្រវត្តិក្លៃរ៉ុង និងកាន់តាផុននោះ? សូមបន្តរង់ចាំទស្សនាសាច់រឿងនេះ នៅក្នុងរឿង« របាំងស្នេហ៍ វគ្គពីរ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ