© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រលកដួងចិត្ត, ផ្ការីកលើមេឃ, បាត់ដំបងបណ្តូលចិត្ត, ផ្គរលាន់ប៉ៃលិន និងបទមនោសញ្ចេតនាជាច្រើនបទទៀត ដែលទស្សនិកជនគ្រប់ស្រទាប់ មិនថា ចាស់ ឬក្មេង តែងតែស្តាប់ដោយមិនចេះជិនណាយ បើទោះបីជាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំយ៉ាងណាក៏ដោយ។ ដើម្បីជាការរំលឹកនូវការចងចាំរាល់អនុស្សាវរីយ៍ នៃទឹមសំនៀង ក៏ដូចជាការនិពន្ធឡើងរបស់កវីនៃបទចម្រៀងនីមួយ ពីកម្មវិធីតន្ត្រី Ganzberg Uber Concert-2021 ក៏បានគាស់កកាយយកនូវកម្រងបទចាស់ៗ ល្បីៗមកធ្វើការបង្ហាញឡើងវិញ តាមរយៈការបកស្រាយដោយសំនៀងពីសិល្បៈករនាយុគសម័យថ្មីវិញម្តង។
ចំណីចក្ខុដែលនឹងនាំយកមក ធ្វើឲ្យឆាកតន្ត្រីកាន់តែមានរីករាយ ស្រស់ស្រាយទៅដល់អារម្មណ៍ទស្សនិកជននោះ គឺការចូលរួមដ៏អស្ចារ្យពីតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើន រួមមាន កញ្ញា បាន មុន្នីល័ក្ខ ដែលកញ្ញា មិនត្រឹមតែមានទឹកដមសំលេងស្រទន់ប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់សោភាពោរពេញដោយមន្តស្នេហ៍ថែមទៀតផង។
តារាកិត្តិយស កញ្ញា បាន មុន្នីល័ក្ខ
ក្រៅពីនេះទៀត មានដូចជាលោក ម៉ៅ ហាជី ដែលភាគច្រើនលោកត្រូវបានអ្នកគាំទ្រ និយមស្តាប់បទមនោសញ្ចេតនាស្នេហារបស់លោកមិនថា ការលើកយកបទពីសម័យដើមមកច្រៀង ឬបទថ្មីនោះទេ។
តារាកិត្តិយស លោក ម៉ៅ ហាជី
បន្ថែមពីវត្តមានតារាប្រុសស្រីល្បីៗទាំងពីរដួងនេះហើយ វត្តមានតារាស្រីមួយរូបទៀត គឺកញ្ញា ចែម ស្រីល័ក្ខ ក៏នឹងចូលរួមលើកយកបទចម្រៀងពីសម័យដើមជាច្រើនបទ មកបំពេរអារម្មណ៍ហ្វេនៗឲ្យកាន់លន្លង់លន្លោចថែមមួយកម្រិត។ ចុងក្រោយ វត្តមានតារា២រូប គឺកញ្ញា លីកា និងលោកអ៊ួន សំអុល ក៏ជាតារាដែលមានទឹកសំនៀងមិនចាញ់គ្នាប៉ុន្មានដែរ ដោយអ្នកទាំងពីរនឹងត្រៀមរួចរាល់ក្នុងការកំដរឲ្យកម្មវិធីតន្ត្រីកាន់តែផ្អែមល្ហែម និងស្រស់ស្រាយអមដោយការតុបតែងលម្អឆាកបែបតន្ត្រីរ៉ូមែនទិច នាពេលរាត្រី។
តារាកិត្តិយស កញ្ញា ចែម ស្រីល័ក្ខ
តារាកិត្តិយស កញ្ញា លីកា
តារាកិត្តិយស លោក អ៊ួន សំអុល
សូមកុំឲ្យពេលវេលានៃការទស្សនាចម្រៀងដ៏មានអត្ថន័យ នៃទសវត្សទី៦០ ដែលត្រូវលើកយកមកបកស្រាយសារជាថ្មីនេះ រំលងផុតពីចក្ខុទស្សនិកជននោះ សូមរង់ចាំការផ្សាយផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert-2021 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ